CamNews

ព័ត៌មានជាតិ 

កាកបាទក្រហមផ្តល់ ២ពាន់ដុល្លារ ដល់ម្ចាស់រថយន្តតាក់ស៊ី ខណៈបដិសេធលុយជំទាវ សម មុន្នីកា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានប្រគល់ទឹកប្រាក់ ចំនួន ២ពាន់ដុល្លារ ជូនដល់ម្ចាស់រថយន្តតាក់ស៊ី ពីភ្នំពេញ-រតនគិរី ដែលរងការប្តឹងយ៉ាងស្វិតស្វាញពីសំណាក់ ជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាភរិយារបស់លោក ប៉ុល លឹម រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដើម្បីយកទៅជួសជុលរថយន្ត ខណៈដែលស្ថាប័នមួយនេះ ទើបនឹងបានបដិសេធ ជាសាធារណៈមិនទទួលយកការឧបត្ថម្ភ ពីដើមបណ្តឹង គឺលោកជំទាវ សម មុន្នីកា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh