(ប៉េកាំង)៖ ក្រុមគ្រួសារសពបុរសម្នាក់ឈ្មោះ Jian នៅប្រទេសចិន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញក្រុមនារីស្លៀកឈុតប៊ីគីនីចូលមកផ្ទះបុណ្យ ហើយរាំជុំវិញមឈូស ប៉ុន្តែក្រោយមកទើបដឹងថា នេះជាបំណងរបស់សពមុនពេលស្លាប់។
មិត្តភ័ក្តិ និងសាច់ញាតិបុរសដែលស្លាប់ទៅហើយនេះ បានទាញកាមេរ៉ាថតសកម្មភាពរបស់ក្រុមនារីរាំស្រាតស្លៀកត្រឹមតែប៊ីគីនី និងពាក់ស្បែកជើងកវែងធ្វើចលនារាំជុំវិញមឈូសប្រមាណជា៣បទ ដោយបានប្រាប់ម្ចាស់ផ្ទះឲ្យបាញ់ភ្លើងហ្វាពណ៌មើលទៅដូចក្លឹបអញ្ចឹង ដើម្បីឲ្យសមនឹងឆន្ទះអ្នកស្លាប់ដែលត្រូវការបែបហ្នឹង។
បន្ទាប់ពីក្រុមនារីសិចស៊ីបញ្ចប់ការរាំជុំវិញមឈូស ក្រុមគ្រួសារសពក៏រៀបចំពិធីបុណ្យបន្តទៀត ដើម្បីជាការផ្តល់កិត្តិយសជូនអ្នកស្លាប់ដូចអ្វីដែលគេស្នើឲ្យធ្វើមុនពេលលាចាកលោកទៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង