CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ តែងតាំង អតីតអភិបាល ខេត្តព្រះសីហនុ ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសតែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយលោក យន្ត មីន អតីតមេបញ្ជាការយោធា ខេត្តកោះកុង ត្រូវឡើងកាន់តំណែងអភិបាលខេត្ត ព្រះសីហនុជំនួស លោក ឈិត សុខុន ដែលនឹងត្រូវចូលនិវត្តន៍៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: national News PP