CamNews

ប្លែកៗ 

ក្មេងស្រីអាយុ៥ឆ្នាំសម្រេចបំណងចុងក្រោយមុនស្លាប់ រៀបការជាមួយមិត្តប្រុស ដែលសច្ចានឹងគ្នាតាំងពីអាយុ២ឆ្នាំ

(រដ្ឋតិចសាស់)៖ ពិតជាស្មានមិនដល់ថា ក្មេងស្រីដែលមានអាយុ៥ឆ្នាំម្នាក់ បាន​សម្រេច បំណងរបស់ខ្លួន ដោយរៀបការជាមួយមិត្តប្រុស គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលនាងតូចចាកចេញ ពីពិភពលោកនេះ​ជារៀងរហូត។

Marry Massey រស់នៅក្នុងរដ្ឋតិចសាស់ ជាមួយឪពុកម្តាយហើយនាងតូច ក៏ត្រូវបានក្រុមគ្រួសារបំពេញបំណងចុងក្រោយ ដែលចង់រៀបការ​ជាមួយមិត្តប្រុស Damien តាំងពីពួកគេស្គាល់ និងចង់​រៀបការជាមួយគ្នា តាំងពីនៅអាយុ២ឆ្នាំម្ល៉េះ។ ជាអកុស​ល Massey ទទួលរងជំងឺម្យ៉ាង ទាក់ទងនឹងបោ្លកនោម ហើយមិនអាចព្យាបាលឲ្យជាបាន ទើបឪពុកម្តាយយល់ព្រមសម្រេច ក្តីប្រាថ្នាចុងក្រោយ មុនលាចាកលោកនេះរបស់នាង តូចដោយឲ្យនាងស្លៀក ឈុតដូចជាកូនក្រមុំ ដេកលើគ្រែ ដោយមិត្តប្រុសកាន់ដៃជាប់ មើលទៅពិតជាគួរឲ្យអាសូរណាស់។

គ្រាន់តែប្រារព្ធពិធីរៀបការ នៅក្នុងមន្ទីរពេទ្យបានត្រឹមតែ ៦ម៉ោង Massey ក៏បានដាច់ខ្យល់ស្លាប់ ធ្វើឲ្យសមាជិកគ្រួសារទាំងមូល ពោរពេញទៅដោយក្តីអាឡោះអាល័យ ក្រៃលែង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Marry Massey