CamNews

តារា 

ជាការពិតទេដែលថា សេដ្ឋីម្នាក់នេះគឺជាគូស្នេហ៍របស់នាង Aum Patcharapa?

ថៃ ៖ កាលពីថ្ងៃទី ០៨ ខែធ្នូ មហាសេដ្ឋីម្នាក់ឈ្មោះថា លោក Pok Pratarnwong Phornprapha បានផុសរូបថតជាច្រើនសន្លឹករបស់គាត់ជាមួយនិងកំពូលតារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ នៅលើគណនីអុិនស្រ្តាក្រាម ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "ភ្ញាក់ផ្អើល! អរគុណដែលមិនដឹងថាកាដូថ្ងៃកំណើតនឹងមកដល់។ ខ្ញុំជូនពរជាមួយនិងក្តីស្រលាញ់ សុភមង្គល និងសុខភាពល្អ ។ សុំឲ្យអ្នកមានក្តីសុខ និងក្មេងបែបនេះរហូតទៅសំណព្វចិត្តរបស់ខ្ញុំ" ។ 

នៅពេលដែលបានឃើញរូបថតជាគូជាច្រើនសន្លឹក ព្រមជាមួយនិងសារដ៏ផ្អែមល្អែមបែបនេះ ធ្វើឲ្យហ្វេនៗចង់ដឹងថា តើលោក Pok Pratarnwong Phornprapha ជាគូស្នេហ៍របស់នាង Aum Patcharapa ឬមិនមែន ។ មានតែរង់ចាំការបកស្រាយដោយផ្ទាល់របស់តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Aum Patcharapa Pok Pratarnwong Phornprapha