CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន ជប៉ុន ចាប់ដំណើរការគម្រោងសាងសង់អភិវឌ្ឍន៍ ខុនដូ ៣ កន្លែង នៅភ្នំពេញ

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គ្រីដ គ្រុប (ខេមបូដៀ) ខូ., អិលធីដី ដែលជាសមាជិក នៃក្រុមហ៊ុន ហ្គ្រីដ គ្រុប ជាក្រុមហ៊ុន វិនិយោគអចលទ្រព្យ មានមូលដ្ឋាននៅប្រទេសជប៉ុន បានប្រកាសចាប់ផ្ដើមដំណើរការ គម្រោងសាងសង់អភិវឌ្ឍន៍លំនៅដា្ឋន៣កន្លែង មានលំនៅដ្ឋាន២,៣០៩យូនីត  (ផ្ទះ) នៅរាជធានីភ្នំ ពេញ នាល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ នាសណ្ឋាគារសូហ្វីតែល។


កម្មវិធីនោះមានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ទេសរដ្ឋមន្ដ្រីអ៊ឹមឈុនលឹមរដ្ឋមន្ដ្រីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក លោក តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី ជាស្ថាបនិក និង  នា យក គ្រប់គ្រងក្រុមហ៊ុនហ្គ្រីដ គ្រុប និងកិត្ដិយសជាង១០០០នាក់ផងដែរ។

លោក តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី បានមានប្រសាសន៍ថា គម្រោងសាងសង់អភិវឌ្ឍន៍ លំនៅដ្ឋានទាំងបី កន្លែងនេះ គឺគម្រោងទីមួយ ខុនដូ មាន  ឈ្មោះថាបូដៃជូ រេស៊ីដេន , គម្រោងទីពីរឈ្មោះ អារីតា ហ្គា ដេន រេស៊ីដេន និងទី៣ ឈ្មោះ បុរីម៉ាហាសែនសុខ ។ លោក បន្ដថា “គម្រោងសាងសង់អភិវឌ្ឍន៍ លំ នៅ ដ្ឋានទាំងបីកន្លែងនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើគម្រោង ទីមួយមុនគេគឺ    បូដៃជូ រេស៊ីដេនស្ថិត នៅ មុខអាកាសដ្ឋាន  អន្ដរជាតិ  ភ្នំពេញ ក្រោយ   ផ្សារទំនើប ឡាអិន ម៉ល សរុបចំនួន៩២៨ យូនីត ដែលខុនដូមានប្រភេទបន្ទប់គេង មួយទៅដល់បី ក្នុងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ទាំងអស់អាចជាវបាន ហើយគម្រោងនេះ នឹងចាប់ផ្ដើមនៅចុងខែសីហានេះហើយនឹងបញ្ចប់ទៅវិញ នៅពាក់កណ្ដាលឆ្នាំ២០១៦ ដែលចំណាយថវិកាសរុប ១៣៤លានដុល្លារសហរដ្ឋអាមេរិក”។

លោកបន្ថែមថា ការសាងសង់នូវគម្រោងទាំងនេះ លោកសង្ឈឹមយ៉ាងមុតថា នឹងទទួលការគាំទ្រនឹង ជាវច្រើន ព្រោះ ការសាងសង់មានគុណភាពខ្ពស់ តម្លៃសមរម្យបំផុត ដែលមានបរិយាកាសធម្មជាតិ គ្រប់គ្រាន់ ដូចរស់នៅក្នុងឧទ្យានមួយ ដែលបរិយាកាសរស់នៅយ៉ាងសុខុដុមរមនា។

ទន្ទឹមនឹងនោះ ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម បានថ្លែងថា “សូមស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ក្រុមហ៊ុន ហ្គ្រីដ គ្រុប ជាក្រុមហ៊ុនដែលធំ  បានធ្វើការ   វិនិ យោគនៅកម្ពុជា ហើយក៏ដូចជាប្រទេសដទៃទៀត ដូចជា ប្រទេសជប៉ុន អាល្លឺម៉ង់ កូរ៉េ   ខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី វៀតណាម បង់ក្លាដែស ម៉ីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី ផងដែរ”។ គួរបញ្ជាក់ថា គម្រោងសាងសង់អភិវឌ្ឍន៍ទាំងពីរទៀត នឹងចាប់ផ្ដើមធ្វើ បន្ដៗ ទៀត ដែលធានាបាននូវគុណភាព និងភាពជឿជាក់ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស តម្លៃ សមរម្យដែលអាចទទួលយកបាន១០០ភាគរយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh