CamNews

ព័ត៌មានអន្តរជាតិ 

អុញនោះ! ក្រុមហ៊ុន Facebook រងការផាកពិន័យ ៥ ពាន់លានដុល្លារពីកំហុសឆ្គងលើអ្នកប្រើប្រាស់មិនគួរឱ្យជឿ!!!

ប្រភពពីរផ្សេងគ្នាបានឱ្យដឹងថា គេរំពឹងថា គណកម្មាធិការពាណិជ្ជកម្មសហព័ន្ធអាមេរិក នឹងប្រកាសទឹកប្រាក់បង់បញ្ចប់ក្ដីប្រហែល ៥ ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនហ្វេសប៊ុកអ៊ីន នៅដើមសប្ដាហ៍នេះ ក្រោយពីខ្លួនបញ្ចប់ការស៊ើបអង្កេតឃើញពីភាពមិនប្រក្រតីនៃការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ។



ពាក់ព័ន្ធនឹងបញ្ហានេះ FTC ក្រសួងយុត្តិធម៌អាមេរិក និងក្រុមហ៊ុនហ្វេសប៊ុក បដិសេធមិនផ្ដល់អត្ថាធិប្បាយឡើយ ។ គណកម្មាធិការខាងលើ បានបើកការស៊ើបអង្កើតចូលទៅក្នុងបទសង្ស័យថា ក្រុមហ៊ុនហ្វេសប៊ុក បានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ ៨៧ លាននាក់ទៅឱ្យក្រុមហ៊ុនផ្ដល់ប្រឹក្សានយោបាយអង់គ្លេស Cambridge Analytica ។ សារព័ត៌មាន Reuter បានរាយការណ៍ថា គណៈកម្មាធិការសហព័ន្ធ បានបោះឆ្នោតអនុម័តនូវទឹកប្រាក់ផាកពិន័យបញ្ចប់រឿង ប៉ុន្ដែនៅរង់ចាំតែការព្រៀមព្រៀងពីក្រសួងយុត្តិធម៌ប៉ុណ្ណោះ ។

គេរំពឹងថា ការផាកពិន័យ នឹងរួមបញ្ចូលការដាក់កំហិតរបស់រដ្ឋាភិបាលអាមេរិក  និងការធ្វេសប្រហែសលើការគ្រប់គ្រង់ឯកជនភាពអ្នកប្រើប្រាស់របស់ក្រុមហ៊ុនហ្វេសប៊ុក ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាទណ្ឌកម្មស៊ីវិលដ៏ធំបំផុតមួយ ដែលពុំធ្លាប់បង់ទៅឱ្យ FTC ។

សមាជិកសភាមួយចំនួន បានរិះគន់ចំពោះទណ្ឌកម្មពិន័យជាប្រាក់ ៥ ពាន់លានដុល្លារ ដែលបានរាយការណ៍ ដោយកត់សម្គាល់ថា ក្រុមហ៊ុនហ្វេសប៊ុក កាលពីឆ្នាំ ២០១៨ រកចំណូលបាន ៥៥.៨ ពាន់លានដុល្លារអាមេរិក និងបានប្រាក់ចំណេញ ២២.១ ពាន់លានដុល្លារអាមេរិក ។ សមាជិកសភាលោក Marsha Blackburn បាននិយាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនហ្វេសប៊ុកគួរតែត្រូវផាកពិន័យ “៥០ ពាន់លានដុល្លារ”៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ reuters