ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន BKA Entertainment បានរៀបចំសន្និសីទ
កាសែតមួយ បង្ហាញបេក្ខជន-បេក្ខនារី ទាំង១២រូប ដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងកម្មវិធី
THE IDOL បេះដូងខ្មែរ ក្នុងវគ្គជម្រុះ ដើម្បីរកឃើញអ្នកទទួលជ័យលាភី ក្នុងពេល៥សប្តាហ៍ ខាង
មុននេះ ។
ក្នុងវិធីនេះ ផ្ដោតលើគោលការណ៍ចូលរួមចំណែកលើស្ទួយ សិល្បៈចម្រៀងខ្មែរ សមស្រប តាម
ពាក្យស្លោក ក្រសួងវប្បធម៌ "កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌" ក៏ដូចជាលើកកម្ពស់សមត្ថភាព
ទេព្យកោសល្យប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន យុវតីខ្មែរស្រាបៀរអង្គរ ជាស្រាបៀរជាតិតែមួយ
គត់ បានផ្តល់នូវការឧបត្ថម្ភជាថ្មី ក្នុងការបន្តកម្មវិធី ប្រកួតតារាចម្រៀងឯក THE IDOL បេះដូងខ្មែរ
ជំនាន់ទី៤ ដែលបានចាប់ផ្តើមប្រកាស ផ្សព្វផ្សាយនូវការបរិច្ឆេទ និងទីកន្លែង ដើម្បីឲ្យបេក្ខជន
បេក្ខនារី បានដាក់ពាក្យចូលរួមសម្ភាសន៍ តាំងពីថ្ងៃទី២០ ឧសភា មកម្ល៉េះ ។
លោក មែ វិចិត្របុត្រ តំណាង លោក ប៊ុន កើដ ម្ចាស់គម្រោងកម្មវិធីប្រកួត បានថ្លែងថា ការប្រកួត
នេះមាន គណៈកម្មការបែងចែកនូវភូមិភាគ ឬមណ្ឌលចំនួន៤ ដើម្បីផ្តល់ឱកាសដល់បេក្ខជនបេក្ខនារី
ចូលរួមក្នុងវគ្គជម្រុះលើកទី១ ប្រចាំមណ្ឌលឬក្រុម ។ ក្នុងនោះយើងទទួលបាន បេក្ខជន បេក្ខនារី
ចំនួន៤០រូប រួមមានភូមិភាគ មណ្ឌលកំពង់ចាម៧រូប បាត់ដំបង៧រូប សៀមរាប៨រូប និងភូមិភាគ
ភ្នំពេញ ១៨ រូប ក្នុងចំណោមបេក្ខជន បេក្ខនារី ទូទាំងប្រទេស ប្រមាណជា១៨០០នាក់ ។
បេក្ខជន បេក្ខនារីទាំង៤០រូប ត្រូវចូលរួមក្នុងវគ្គជម្រុះរួម ឬវគ្គជម្រុះលើកទី២ នៅរាជធានីភ្នំពេញ
ដើម្បីស្វែងរកអ្នកប្រមាញ់ក្តីស្រមៃ បេះដូងខ្មែរ ១២រូប ត្រូវចូលរួមក្នុងវគ្គចុងក្រោយ ប្រចាំកម្មវិធី
ប្រកួត ឌីអាយដុល ជំនាន់ទី៤នេះ ។ បេក្ខជន បេក្ខនារី ទទួលបាននូវការស្វាគមន៍ យ៉ាងកក់ក្តៅ
រាក់ទាក់ ពីសំណាក់ក្រុមការងារ ព្រមទាំងទទួលនូវការបំពាក់បំប៉ន បង្ហាត់បង្ហាញបន្ថែមពីសាស្ត្រាចារ្យ
ដែលពោរពេញ ដោយបទពិសោធន៍ពីលោក គ្រូ ហួរ ឡាវី អ្នកគ្រូ គង់ ណារី តារាសម្តែងឯក លោក ហូ
រនៈមង្គល និងតារាចម្រៀង The Idol ជំនាន់មុនដទៃៗទៀតផងដែរ ។
លោក មែ វិចិត្របុត្រ បានបន្តថា កម្មវិធីប្រកួត តារាចម្រៀងឯក THE IDOL បេះដូងខ្មែរជាកម្មសិទ្ធិ
ផ្ទាល់ នៃក្រុមហ៊ុន BKA Entertainment ក្រោមការគ្រប់គ្រង ដោយលោក ប៊ុន កើដ ដែលជាម្ចាស់
គម្រោង និងមានការផ្សាយផ្ទាល់ ជាលើកទី១ តាមរយៈស្ថានីយទូរទស្សន៍ ដ៏មានគុណភាពខ្ពស់
ប៉ុស្តិ៍ MyTV នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ខាងមុខនេះ ព្រមទាំងនៅរៀងរាល់ថ្ងៃព្រហស្បតិ៍
នៃសប្តាហ៍បន្តបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ចាប់ផ្តើម ពីវេលា
ម៉ោង ៥ល្ងាចតទៅ ។ នេះជាជំហានទី២ ដែលក្រុមហ៊ុន BKA Entertainment ទទួលបានូវការផ្តល់
កិត្តិយស ចូលរួមសហការ ពីសំណាក់ ស្ថានីយទូរទស្សន៍ឈានមុខគេ នៅក្នុងព្រះរាជាណាចក្រ
កម្ពុជា ស្ថានីយទូរទស្សន៍ MyTV ។
លោក មែ វិចិត្របុត្រ បានបន្ថែមថា កម្មវិធីប្រកួតដ៏មានគុណភាពនេះ មិនអាចដំណើរការទៅមុខ ជាគុណប្រយោជន៍ដល់សង្គមកម្ពុជាបាន ប្រសិនបើគ្មានការផ្តល់ក្តីមេត្តា ចូលរួមឧបត្ថម្ភ ពីសំណាក់
ក្រុមហ៊ុន Cambrew នៃស្រាបៀរអង្គរ ស្រាបៀរជាតិ ភេសជ្ជៈ Pepsi . Wuttisak Clinic ទូរស័ព្ទដៃម៉ាក
I-Mobile ទឹកបរិសុទ្ធ Angkor Puro ស្ករគ្រាប់ Extra Parrot គ្រឿងសម្អាង Beauty Buffet ស្ករកៅស៊ូ
Kid Kid . I-Friend Entertainment ផ្សារទំនើបផារ៉ាហ្គន មជ្ឈមណ្ឌលតន្ត្រី Madison ជាដើម ។
លោកបញ្ជាក់ថា ពិន្ទុប្រចាំសប្តាហ៍នីមួយៗ នឹងប្រើប្រាស់ ដើម្បីបូកជាលទ្ធផលជម្រុះ The Idol
បេះដូងខ្មែរ រូបណាចេញពីកម្មវិធី រួមផ្សំនិងពិន្ទុ ផ្ញើសារគាំទ្រ របស់ប្រិយមិត្ត ទស្សនិកជនគ្រប់ៗ
រូប ព្រមទាំងមានការផ្តល់មូលវិចារណ៍ រិះគន់ សរសើរ ផ្តល់ដំបូន្មាន ពីសំណាក់គណៈកម្មការផ្តល់
មូលវិចារណ៍ ចំនួន៣រូប មានលោកគ្រូ ហួរ ឡាវី អ្នកគ្រូ គង់ ណារី និងតារាសម្តែងឯក ប្រជាប្រិយ
ភាព លោក ហូ រនៈមង្គល ។
គណៈកម្មការទាំង៣រូបមាននាទី ផ្តល់នូវមូលវិចារណ៍ គំនិត ដំបូន្មាន ការរិះគន់ ដើម្បីស្ថាបនា។
ចំណែកការផ្ញើសារ របស់ប្រិយមិត្តទូរទស្សនិកជន គឺការកំណត់អនាគត របស់អ្នកប្រមាញ់ ក្តីស្រមៃ
The Idol បេះដូងខ្មែរ គ្រប់ៗរូបនៅក្នុងកម្មវិធីដ៏មានន័យនេះ។ ប៉ុន្តែនៅក្នុងកម្មវិធីប្រកួតទាំងមូល
គណៈកម្មការផ្តល់មូលវិចារណ៍ ទាំង៣រូប ទទួលបាននូវសិទ្ធិពិសេស ដើម្បីជំទាស់ការជម្រុះ
អ្នកប្រមាញ់ ក្តីស្រមៃ The Idol បេះដូងខ្មែរ រូបណា ដែលពួកគាត់ពេញចិត្ត ឬមិនពេញចិត្ត ។
គណៈកម្មការផ្តល់មូលវិចារណ៍មួយរូប ទទួលបាននូវសិទ្ធិពិសេសម្តងតែប៉ុណ្ណោះ ដើម្បីជំទាស់ក្នុង
កម្មវិធី ប្រកួតតារាចម្រៀងឯក THE IDOL បេះដូងខ្មែរជំនាន់ទី៤ នេះ ។ សូមអញ្ជើញទស្សនិកជន
អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ ដើម្បីផ្តល់កម្លាំងចិត្ត ដល់បេះដូងខ្មែរ ទាំង១២រូបនេះ ក៏ដូចជា
ចូលរួមជាមួយស្រាបៀរអង្គរ លើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ ៕
ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល