CamNews

ព័ត៌មានជាតិ 

កម្ពុជាបដិសេធ ព័ត៌មាននៃដំណើរ ទស្សនកិច្ច ភរិយាលោកអូបាម៉ា

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការទេសកម្ពុជា បានបដិសេធ និងច្រានចោល នូវព័ត៌មានជុំវិញ ដំណើរទស្សនកិច្ចរបស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា ខណៈដែលមានព័ត៌មាន ជាច្រើបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកថា លោកស្រី នឹងមកកម្ពុជា នៅសប្ដាហ៍ ក្រោយ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០១៤ លោក កុយ កួង បញ្ជាក់ ថា «គ្រាន់តែជាព័ត៌មាន នៅឡើយទេជុំវិញដំណើរទស្សនកិច្ច របស់លោកស្រី អត់ទាន់មានអ្វីជាផ្លូវការនោះទេ»។
ទាក់ទងបញ្ហានេះមន្ត្រីទំនាក់ទំនង សាធារណៈរបស់ស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំកម្ពុជាក៏មិនអាច បញ្ជាក់ បានដែរដោយ រុញសំណួរនេះទៅសួរមន្ត្រីកម្ពុជា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh