(ភ្នំពេញ)៖ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ដែលមានទំហំ ១៨ គុណ ១៥ ហើយមានសសរ ៣៥ ដែលកើតចេញពីញើសឈាមរបស់តារាកំប្លែងនាយ ពែក មី ដើម្បីទុកឲ្យឪពុកម្តាយនៅឯស្រុកកំណើតខេត្តស្វាយរៀងចំណាយលុយរហូតជិត១០ ម៉ឺនដុល្លារនោះឥឡូវសម្រេចបានជាង៨០ភាគរយហើយ បន្ទាប់ពីបើកប្រតិកម្មការសាង់សង់កាលពីអំឡុងឆ្នាំ២០១៥។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងលោក ចែម ចាន់តារា ហៅ ពែក មី កាលពីថ្មីៗនេះបានសរសេរបង្ហោះជាសាធារណៈថា ផ្ទះញើសឈាមរបស់ខ្ញុំតម្លៃជិត១០ម៉ឺនដុល្លារសង់ជូនលោកឪពុកអ្នកម្ដាយសង់ជិតរួចរាល់។ ទន្ទឹមគ្នានឹងការបង្ហោះបែបនេះតារាកំប្លែងនាយ ពែក មី ក៏បានបញ្ជាក់ឆ្លើយតបតាមCommetn ប្រាប់ដល់មហាជនថា បច្ចុប្បន្នផ្ទះនេះសម្រេចការសាងសង់បាន៨០ភាគរយហើយ។
ជាមួយគ្នានេះដែរក៏មានទស្សនិកជនអ្នកគាំទ្រជាច្រើនបានលើសរសើរពីតារាកំប្លែងនាយ ពែក មី ផងដែរថាលោកពិតជាកូនដែលកត្តញូសង់គុណឪពុកម្តាយមែន។មិនត្រឹមតែប៉ុណ្ណោះនាយក៏បានទម្លាក់ការងារមួយចំនួនចោល ដើម្បីយកពេលទៅមើលការខុសត្រូវ និងសាងសង់ផ្ទះឲ្យឪពុកម្តាយដែលជាអ្នកមានគុណទាំងពីរទៀតផង។
សូមបញ្ជាក់ថា ផ្ទះឈើដ៏ស្កឹមស្កៃប្លែកដាច់ពីគេនៅភូមិដែលត្រូវបានតារាកំប្លែងមិនចេះរីងស្ងួតទាំងកាយវិការ និងពាក្យពេចន៍កំប្លុកកំប្លែងនាយ ពែក មី សាង់សង់ជូនឪពុកម្តាយខាងលើនេះគឺមានទីតាំងស្ថិតនៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប នៅខេត្តស្វាយរៀងពោលគឺជាទីកន្លែងផ្តល់កំណើតរបស់នាយតែម្តង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង