CamNews

តារា 

តុលា​ការ​សម្រេច​ឃុំខ្លួន​ លោក​ ហួរ ​សុផល​ ជា​បណ្ដោះ​អាសន្ន

ភ្នំពេញៈ ក្រោយពីសមត្ថកិច្ច បានបញ្ចូនខ្លួនម្ចាស់ ផលិតកម្មក្លាស៊ីក លោក ហួរ សុផល
ទៅតុលាការសាលាដំបូង ដើម្បីធ្វើការសាកសួរ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ
ពីបទចេញមូលប្បទានប័ត្រ (សែក) អត់មានទឹកប្រាក់ ចំនួន ២ម៉ឺនដុល្លាររួចមក រហូតដល់
រសៀលនេះ ព្រះរាជអាជ្ញា បានសម្រេចឃុំខ្លួន រូបលោក ជាបណ្ដោះអាសន្ន នៅពន្ធនាគារ
និងធ្វើការស៊ើបអង្កេតបន្ត ។

បើតាមសេចក្តីរាយការណ៍ ពីសាលាដំបូង រាជធានីភ្នំពេញ បានបង្ហើបប្រាប់ LookingTODAY
ឲ្យដឹង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះថា បន្ទាប់ពីមាន ការបញ្ជូនខ្លួន លោក
ហួរ សុផល ចាងហ្វាងផលិតកម្ម ក្លាស៊ិក (Classic) និងត្រូវបានគេដឹងថា ជាបងប្រុសបង្កើត
របស់តារាសម្ដែង សុគន្ធ អារីយ៉ា ទៅតុលាការសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកមិញ
រហូត មកដល់រសៀលនេះ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក ឯក
ឆេងហួត ជាអ្នកកាន់សំណុំរឿងនេះ បានសម្រេចឃុំខ្លួនលោក សុផល នៅពន្ធនាគារបណ្តោះ
អាសន្ន។

បើទោះជាមាន ការសម្រេចឃុំខ្លួន ម្ចាស់ផលិតកម្មរូបនេះ យ៉ាងណាក្តី ក៏ប្រភពខាងលើមិន
ទាន់អាច បញ្ជាក់បាននៅឡើយទេ ថា ព្រះរាជអាជ្ញារង លោក ឯក ឆេងហួត សម្រេចចិត្ត
បើកសវនាការ លើសំណុំរឿងមួយនេះ នៅពេលណាឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hour sophal entertainment khmer star ហួរ សុផល