(ចិន)៖ អ្នកគ្រូម្នាក់ បង្រៀននៅសាកលវិទ្យាល័យមួយ នៅប្រទេសចិន បានធ្វើឲ្យក្រុមនិស្សិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនាងគ្រងមកុដរៀបការ រួចស្នើ សុំនិស្សិតប្រុសម្នាក់ ដែលមានវ័យក្មេងជាងខ្លួន ដល់ទៅ១០ឆ្នាំរៀបការជាមួយគ្នា។
អ្នកគ្រូ Hu អាយុ២៨ឆ្នាំបង្រៀន នៅសាកលវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ ខេត្ត Hunan បានស្នើនិស្សិតប្រុស ឈ្មោះ Sun អាយុ១៨ឆ្នាំរៀបការនឹងគ្នា។ ហេតុការណ៍នេះ បានទាក់ទាញមនុស្សយ៉ាងច្រើន ឲ្យឈរមើលអ្នកគ្រូកំពុង ស្នើសុំមិត្តប្រុសវ័យក្មេងរៀបការ ដែលជាកូនសិស្សរបស់ខ្លួន ជួបគ្នានៅថ្នាក់រៀនហើយនិស្សិតប្រុសនោះ ក៏ឆ្លើយយល់ព្រមទទួលសំណើរអ្នកគ្រួដែរ។
Hu ក៏ធ្លាប់មានស្វាមីម្តងហើយ តែក្រោយមកក៏លែងលះគ្នាវិញ ទើបអ្នកគ្រូបានបុរសវ័យក្មេងជាសិស្សខ្លួននេះ ហើយនិស្សិតនៅសាកលវិទ្យាល័យ បាននាំគ្នាសាទរគូស្នេហ៍គ្រូ និងសិស្សនេះព្រមទាំងថតរូបបង្ហោះ លើបណ្តាញសង្គមផងដែរ។ Sun និយាយថា វាមិនមែនជាបញ្ហាទេ ដែលអ្នកគ្រូជាទីស្រឡាញ់របស់គេ មានអាយុលើសដល់ទៅ១០ឆ្នាំ សំខាន់គឺពួកគេស្រឡាញ់គ្នា ហើយខ្លួនក៏បញ្ចប់ការសិក្សាហើយដែរ និងប្រាប់ហេតុផលនេះទៅឪពុកម្តាយ ពីការសម្រេចចិត្តរបស់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង