បន្ទាយមានជ័យ ៖ ជនជាតិវៀតណាម ចំនួន១៤នាក់ ក្នុងនោះស្រី៤នាក់ ដែលបាន នឹងកំពុងលួចរស់នៅនិងធ្វើការខុសច្បាប់លើ ទឹកដីខេត្ដបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ដើម្បីបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោ ប្រវេសន៍ ចាត់ការតាមនីតិវិធីបណ្ដេញចេញ ពីប្រទេសកម្ពុជា ។
ប្រតិបត្ដិការចាប់ជនជាតិវៀតណាមទាំង នេះបានធ្វើឡើងជាលើកទី១ បន្ទាប់ពីការិយា ល័យអន្ដោប្រវេសន៍ចំណុះឱ្យស្នងការដ្ឋាននគរ បាលរាជធានី ខេត្ដ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលនិងបន្ដយុទ្ធនាការចាប់ខ្លួន ជនបរទេស ដែលបាននឹងកំពុងលួចរស់នៅ និងរកស៊ីដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានថ្លែង បញ្ជាក់ថា កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ និងកម្លាំង នគរបាលរបស់លោកបានធ្វើការស្រាវជ្រាវ ហើយឈានទៅការឃាត់ខ្លួនជនជាតិវៀត ណាមចំនួន១៤នាក់ ក្នុងនោះស្រី៤នាក់ដើម្បី កសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់អគ្គ នាយកដ្ឋានបណ្ដេញចេញពីប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយ នេះ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើប អង្កេតនិងអនុវត្ដនីតិវិធីនៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បានបើកប្រតិ បត្ដិការស្រាវជ្រាវនិងចាប់ខ្លួនជនបរទេសជាពិសេសជនជាតិវៀតណាមជាបន្ដបន្ទាប់ដែល បាននឹងកំពុងលួចរស់នៅនិងធ្វើការគ្មានលិខិត ស្នាមត្រឹមត្រូវ ហើយត្រូវបានបណ្ដេញចេញ ពីប្រទេស ។
យោងតាមការបញ្ជាក់ពីមន្ដ្រីនគរបាល អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហា ផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែមក នេះ ជនជាតិបរទេស ជាង២០០០នាក់ ក្នុង នោះជនជាតិវៀតណាមមានច្រើនជាងគេ ត្រូវបានចាប់ខ្លួននិងបណ្ដេញចេញពីប្រទេស កម្ពុជា ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល