CamNews

ប្លែកៗ 

ស្ត្រី​១១​នាក់​ទទួល​បាន​ សំណង​១១​លាន​ដុល្លារ ពី​ក្រុម​ហ៊ុន ក្រោយ​ត្រូវ​បណ្តេញ​ចេញ​ពី​រថភ្លើង ព្រោះ​.

(បរទេស)៖ ​ស្ត្រីប្រមាណ១១នាក់ ដែលម្នាក់ជាជនជាតិស្បែកស និង១០នាក់ទៀត ជានារីស្បែកខ្មៅ បានឈ្នះបណ្តឹងជាមួយនឹងក្រុមហ៊ុន អយស្ម័យយានមួយ ហើយទទួលបាន​ទឹកប្រាក់ សំណងចំនួន១១លានដុល្លារ ចំពោះករណីដែលបុគ្គលិក ក្រុមហ៊ុនបណ្តេញពួកគេ ឲ្យចុះពីរថយន្ត ខណៈកំពុងធ្វើដំណើរ ដោយចោទថា ពួកនាងសើចឮខ្លាំង ប៉ុន្តែក្រុមស្ត្រីទាំងនេះ បានដាក់ពាក្យប្តឹងប្រឆាំង នឹងក្រុមហ៊ុនពីបទរើសអើសជាតិសាសន៍ខ្លួន បន្ទាប់ពីហ៊ានបណ្តេញពួកនាង ទាំង១១នាក់ ឲ្យចុះពីរថភ្លើង ខណៈកំពុងធ្វើដំណើរ​ទៅកាន់កន្លែង ផលិតស្រានៅរដ្ឋកាលីហ្វ័រញ៉ា។

ទីបំផុត ក្រុមហ៊ុនសុខចិត្ត ផ្តល់សំណងជំងឺចិត្ត ចំនួន១១លានដុល្លារ ដែលមាន​ន័យថា ក្នុងម្នាក់ៗទទួលបានសំណងមួយលានដុល្លារ ហើយខាងក្រុមហ៊ុនរថភ្លើងបានសុំអភ័យទោស ដល់ក្រុមស្ត្រីទាំងនោះផងដែរ ចំពោះទង្វើរបស់បុគ្គលិកខ្លួន មុននឹងផ្តល់សំណងដល់ពួកនាង៕



ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: Unbelievable news