CamNews

តារា 

Boy pakorn និយាយអ្វីប្លែកៗក្រោយពី ឃើញព័ត៌មានមួយ

កំសាន្ត ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនក្នុងស្រុកថៃបានចុះផ្សាយថា តារាសម្តែងពីរដួងគឺ លោក Alek teeradetch និងនាង Toey Jarinporn កំពុងតែលួចទាក់ទងគ្នាស្ងាត់ៗ ខណៈពេលដែលអ្នកទាំងពីរ នាំគ្នាទៅខេត្ត Hua Hin ជាមួយគ្នា ដោយគ្មានតារាល្បីៗដែលជាមិត្តភក្តិរួមដំណើរជាមួយឡើយ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ លោក Alek teeradetch និងនាង Toey Jarinporn នៅមិនទាន់ចេញមុខបកស្រាយចំពោះរឿងនេះនៅឡើយទេថា ពួកគេទាំងពីរ ពិតជាកំពុងតែទាក់ទងគ្នាមែនឬយ៉ាងណានោះ ។ ប៉ុន្តែយើងងាកមកចាប់អារម្មណ៍ជាមួយនិង Boy pakorn វិញ ថា ហេតុអ្វីបានជាគាត់បង្ហោះរូបថតជាមួយនិងចំណងជើងប្លែកៗបែបនេះ ។ 

តួប្រុសក្នុងរឿង "The Cupids Series" រូបនេះ ត្រូវបានអ្នកនិយមលេងអុិនធើណិតរកឃើញរូបថតដែលលោកបានបង្ហោះនៅគណនីអុិនស្រ្តាក្រាមជាមួយនិងលោក Alek teeradetch ព្រមទាំងតារាសម្តែងផ្សេងៗទៀត ជាមួយនិងចំនងជើងថា "មើលមុខរបស់ ken phupoom ទៅ, តើគាត់កំពុងតែមើលអ្វីទៅ? ពង្រីកដើម្បីមើលមុខគាត់ទៅ, ហាហា ហើយរកមើលជនរងគ្រោះថ្មីម្នាក់" ។ 

ត្រលប់មកវិញជាមួយនិងពាក្យថា "ជនរងគ្រោះថ្មីម្នាក់" មានន័យថា មនុស្សម្នាក់នោះនៅក្នុងក្រុមគឺកំពុងតែមានស្នេហា? ដូចដែលអត្ថន័យខាងលើបានលើកឡើងថា លោក Alek teeradetch និងនាង Toey Jarinporn កំពុងតែមានទំនាក់ទំនងស្នេហា? 

ពេលនេះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ពាក្យប្លែករបស់ Boy pakorn មានន័យយ៉ាងណាឲ្យពិតប្រាកដ? ហើយពាក្យចចាមអារាមជុំវិញរឿងរបស់ លោក Alek teeradetch និងនាង Toey Jarinporn ក៏នៅមិនទាន់ច្បាស់ ១០០ ភាគរយដែរ ៕

លោក Boy pakorn

 

រូបថតដែល Boy pakorn បានបង្ហោះជាមួយនិងចំណងជើងប្លែកៗ 

លោក Alek teeradetch និងនាង Toey Jarinporn រួមដំណើរទៅខេត្តជាមួយគ្នាតែពីរនាក់ 


នាង Toey Jarinporn 


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kapook


Tags: Alek teeradetch Boy pakorn Toey Jarinporn