CamNews

តារា 

ដោយសារហេតុផលចឹងសោះ​ ទើបធ្វើឲ្យ Toey Jarinporn ក្លាយជាតារាសម្តែងបាន

ថៃ ៖ ដោយសារតែការប្រើជីវីតយុវវ័យរបស់តារាសម្តែងស្រីនាង Toey Jarinporn តាមរយៈការលេង Hi5 និងមានអ្នកគាំទ្រច្រើន រហូតធ្វើឲ្យនាងទទួលបានការងារដូចជាតារាសម្តែងដូចសព្វថ្ងៃនេះ ។ 

តារាស្រីរូបនេះបាននិយាយថា ការប្រើជីវីតជាយុវវ័យរបស់នាងតាមរយៈការលេងបណ្តាញសង្គមមួយនេះបានធ្វើឲ្យហ្វេនៗជាច្រើនយល់ថានាងគឺជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត រហូតធ្វើឲ្យនាងគិតថាវាគឺជាការចំណាយពេលដ៏ល្អបំផុតក្នុងជីវីតជាយុវវ័យរបស់នាង ។ 

មិត្តស្រីរបស់លោក Alek teeradetch បន្ថែមទៀតថា មូលហេតុដែលនាងបានក្លាយខ្លួនជាតារាសម្តែងក៏ព្រោះតែមានគេចែករំលែករូបនាងជាច្រើន រហូតធ្វើឲ្យមានអ្នកដឹកនាំរឿងទាក់ទងនាងឲ្យមកថតរឿង ។ រហូតមកទល់ពេលនេះ Toey Jarinporn មានឈ្មោះល្បីល្បាយមិនត្រឹមតែក្នុងប្រទេសថៃទេ ពោលគឺមានហ្វេននៅក្រៅប្រទេសផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn