CamNews

តារា 

ក្រុមតារាស្រី "ទេពអប្សរ" ត្រលប់មកជួបជុំគ្នាធម្មតា បន្ទាប់ពីស្ងប់ស្ងាត់រឿងនាង Matt

ថៃ ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវរបស់តារាសម្តែងស្រី Matt Peranee ជាមួយនិងបុរសពោះម៉ាយទាក់ទងគ្នា ពេលនេះក្រុមតារាសម្តែងស្រីទាំង ៥ ដួងគឺក្រុម "ទេពអប្សរ" ដែលមានដូចជា នាង Matt Peranee, Toey Jarinporn, Taew Natapohn, Mew Nittha និងនាង Mint Chalida ក៏បានត្រលប់មកជួបជុំគ្នាជាថ្មីម្តងទៀត ។

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាកា្រមកាលពីថ្ងៃទី ១៣ ខែកុម្ភៈ នារីៗទាំង ៥ ដួងបានជួបជុំគ្នាទទួលទានអាហារពេលល្ងាច ឆ្លៀតឱកាសនោះផងដែរ ក៏បានបង្កការភ្ញាក់ផ្អើលដល់នាង Toey Jarinporn និងនាង Taew Natapohn ថែមទៀតផង ។ ទោះបីជាយឺតពេលពិតមែន ប៉ុន្តែជាក្តីស្រលាញ់ដែលបង្ហាញអំពីការចងចាំថ្ងៃកំណើតរបស់មិត្ត ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Matt Peranee Toey Jarinporn Taew Natapohn Mew Nittha Mint Chalida