ភ្នំពេញ៖ ក្បត់នឹងពាក្យសម្ដីខ្លួនឯង ពេលបកស្រាយថ្មីៗនេះ ស្រីម្នាក់ជាជនបរទេស ដែលតារាសម្ដែង ចន អេឡិច ហ្សូរ៉ា បណ្ដើរចូលមើលកុនជាមួយគ្នាថា ត្រឹមតែជាមិត្តភក្តិនោះ ត្រូវបានបង្ហាញច្បាស់នៅពេលនេះ ខណៈរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះ នៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយនៅក្នុងរូបនោះ គេបានឃើញតារា រូបនេះ បង្ហាញពីភាពផ្អែមល្ហែមឱបរឹតត្រកងបីស្រីស្រស់ជនជាតិបរទេសម្នាក់ ក្នុងឈុតហែលទឹក ប្រកបដោយភាពស្រើបស្រាល និងស្និទ្ធស្នាលបំផុត។
តាមរយៈការបង្ហោះរូបភាព ទាំងអស់នេះ ក្រោយពីបុរសសង្ហា ដែលកំពុងតែស្រវ៉ា បានប្រជាប្រិយភាពច្រើនគួរសម ក្នុងសិល្បៈ លោក អេឡិច ហ្សូរ៉ា លេចឮព័ត៌មាន ពីភាពរង្គោះរង្គើ ស្នេហ៍ចាស់ ជាមួយតារាស្រី កញ្ញា សោភ័ណ្ឌ លីនដា រួច មិនទាន់បានប៉ុន្មានផង ស្រាប់តែគេឃើញរូបថត បែបសិ្នទ្ធស្នាល នៅក្នុងឈុតហែលទឹកឱបរឹតកៀកកើយគ្នា យ៉ាងផ្អែម ត្រជាក់ចិត្ត អាចក្នុងចេតនាបញ្ឈឺចិត្ត សោភណ្ឌ លីនដា ឲ្យក្អួតឈាម។ ទង្វើនេះត្រូវបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តនៅក្នុងបណ្តាញមួយនេះ បានលាន់មាត់ និយាយតពីមួយទៅមួយថា “អីយ៉ា ក្រោយពីបែបស្នេហ៍តារាស្រីស្រុកខ្មែរ លោក ហ្សូរ៉ា បែរជាងាក ទៅផ្តើមស្នេហ៍ ជាមួយនារី អឺរ៉ុបភ្នែកប្រាក់ជំនួសវិញ” ។ សម្រាប់នារី ដែលលោកឱបរឹតពេញដៃនោះ ត្រូវបានគេសង្ស័យថា ជាគូស្នេហ៍ថ្មី ក្រោយពីលោកប្រះ ស្រាំជាមួយអតីតសង្សារចាស់ ។
Looking TODAY បានទាក់ទង ទៅលោក ហ្សូរ៉ា តាមទូរស័ព្ទ ដើម្បីសាកសួរពីព័ត៌មាននេះ តែមានមនុស្សប្រុសម្នាក់ លើកទូរស័ព្ទ ជំនួស ដោយអះអាងថា ជាមិត្តភក្តិ បានប្រាប់ឲ្យដឹងយ៉ាងខ្លីថា “ខ្ញុំជាមិត្តភក្តិពេលនេះ ហ្សូរ៉ាជាប់រវល់ថត អត់មានពេលទំនេរទេ” ។
ទាក់ទងទៅនឹងការសម្ញែងរូបភាព បែបផ្អែមល្ហែមកៀកកើយគ្នា នៅក្នុងអាងទឹកនេះ ត្រូវបានទស្សនិកជនមួយចំនួនទៀត បានបញ្ចេញមតិថា ជាចេតនារបស់ លោក ហ្សូរ៉ា ចង់បញ្ឈឺ ចិត្តអតីតមិត្តស្រីឲ្យក្អួតឈាមទាំងដុំៗ ហើយទើបបានជាលោកយករូបទាំងនោះ មកបង្ហោះ នៅលើ Facebook ជាសាធារណៈ ក្រោយពីពួកគេបានសម្រេចចិត្តចែកផ្លូវគ្នាដើរ ។ម្យ៉ាងទៀតទំនងជាលោកចង់អួតថា ទោះជាលោកបែកពីអតីតគូស្នេហ៍ ក៏ដោយ ក៏លោក អាចមានសមត្ថភាព ក្នុងការស្វែងរកស្នេហ៍ថ្មី (ទាក់ស្រីផ្សេង) បានភ្លាមៗមិនចាំបាច់ ចំណាយពេល ឈឺចាប់ឈឺចិត្តស្អិត ទ្រូងនោះទេ ជាពិសេសនារី ដែលលោកស្និទ្ធក្រោយនេះ ជាជនបរទេសទៀតផង ពិតជាប្លែកមាត់មែន..! ៕