CamNews

កំសាន្ត 

សុខា ឌីសាណូ ជួបស្នេហាក្បត់ សម្រេចចិត្ត ហែកកេរ្តិ៍សង្សារ ជាសាធារណៈ

ភ្នំពេញ៖ ថ្មីៗនេះនៅលើទំព័រ ទំនាក់ទំនង ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា សុខា ឌីសាណូ គេបានប្រទះឃើញនាង សរសេរសារ ជាភាសាអង់គ្លេស ដោយបង្កប់នូវអត្ថន័យ ឈឺចាប់ ខ្លោចផ្សារ ព្រោះត្រូវបាន គូសង្សារសំណព្វចិត្តកុហកបោកប្រាស់ និងបោះបង់នាងចោល ទាំងពាក់កណ្តាលទី។

ជាការកត់សម្គាល់ តារាចម្រៀង សុខា ឌីសាណូ ចាប់តាំងពីចូលខ្លួន ប្រឡូកជាមួយសិល្បៈ ពុំត្រូវ បាននណាម្នាក់ ដឹងថានាងមានម្ចាស់សំណព្វ ចិត្តនោះឡើយ បើទោះបីជាកន្លងមក តែងមានព័ត៌មានលេចឮ ពីការលួចសាង ស្នេហ៍ស្ងាត់ៗ ទាំងបុរសក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែព័ត៌មានទាំងនោះ ត្រូវបាននាងចេញមុខបដិសេធ និងច្រានចោលភ្លាមៗ ក្រោយមានការ ចុះផ្សាយនៅលើទំព័រការសែត និងគេហទំព័រព័ត៌មាន ក្នុងស្រុកមួយចំនួន។

ត្បិតតែយ៉ាងនេះ ក៏ពិតមែន តែថ្មីៗនេះ នៅលើ Accoun ហ្វេសប៊ុករបស់ កញ្ញា សុខា ឌីសាណូ ត្រូវបានមិត្តអ្នកលេង ហ្វេសប៊ុក ប្រទះឃើញនាង បង្ហោះសារបង្ហាញពីវិបត្តិ ផ្លូវចិត្តរឿងស្នេហា ជាភាអង់គ្លេសថា "B kohok o b kbot o b sabay te b keng lok te o tell hery tha o sob nak kohok klang nas b jam tok na avey del b ban tver dak o b neng tor tol kam pea knong ple chhab chhab nis….."។

អាចប្រែសម្រួលជាភាសាខ្មែរថា "បងកុហកអូន..បងក្បត់ អូន ! បងសប្បាយទេ? បងគេងលក់ទេ ? អូនប្រាប់ហើយថា អូនស្អប់អ្នកកុហកខ្លាំងណាស់ ..បងចាំទុកណា អ្វីដែលបងបានធ្វើដាក់អូន បងនឹងទទួលកម្មពារ ក្នុងពេល ឆាប់ៗនេះ …"។ តាមរយៈអត្ថន័យសារ បង្កប់ការឈឺចាប់ ខាងលើពីសំណាក់ សុខា ឌីសា ណូ បានសម្តែង ឱ្យឃើញថា ពេលនេះ នាងកំពុង តែជូបបញ្ហារឿងប្រះឆា ស្នេហា ខណៈបុរសជាគូស្នេហ៍ មិនយល់ចិត្តិ ព្រមទាំងកុហកនាង ពីក្រោយខ្នង រហូតធ្វើឲ្យនាង សម្រេចចិត្ត សរសេរកំហឹងនេះ ផ្សព្វផ្សាយជាសាធារណៈតែម្ដង។

ជុំវិញការបែកធ្លាយ សារឈឺចាប់ពីសំណាក់ សុខា ឌីសាណូ ខាងលើនេះ គេហទំព័រ LookingTODAY នៅរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នេះ មិនទាន់អាចសុំការបកស្រាយ បន្ថែមពី ឌីសាណូ បានដោយផ្ទាល់ នៅឡើយ ទេ។ យ៉ាងណាគេហទំព័រ LookingTODAY និងព្យាយាមស្វែងរក ការបំភ្លឺពីសំណាក់ កញ្ញានៅពេលក្រោយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news