កូរ៉េ៖ ក្រុមចម្រៀងកូរ៉េ ខាងត្បូង GFriend ថ្មីៗបានទទួលរងការ អាម៉ាសផ្ទួនៗដោយដួល លើឆាករហូតដល់៨ដង គ្រាន់តែសម្តែងមួយបទប៉ុណ្ណោះ។ ព័ត៌មានពី Mashable បានឲ្យដឹង នៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៥នេះ បានឱ្យដឹងថាក្នុងពេលសម្តែង កាលពីយប់ថ្ងៃសៅរ៍ នៅក្រុងសេអ៊ូល ក្រុមចម្រៀងកូរ៉េ ដែលមានសមាជិក៦នាក់ GFriend បានដួលនៅលើឆាក ដែលធ្វើឱ្យពួកនាងមា នភាពអាម៉ាសយ៉ាងខ្លាំង ប៉ុន្តែពួកគេអាចគ្រប់គ្រង ស្ថានភាពដោយបន្តរាំរហូតចប់ចម្រៀងមួយបទ ។
ដំបូងឡើយ ពេលចាប់សម្តែងសមាជិកម្នាក់ ឈ្មោះ Yuju, បានរអិលជើងជ្រុលទៅមុខ រួចក៏រាំដូចមិនមានអ្វីកើតឡើង បន្ទាប់មកសមាជិកម្នាក់ទៀត ឈ្មោះ SinB ដួលផ្កាប់មុខតែម្តង និងត្រូវបានគេជួយលើក អ្វីដែលគួឱ្យភ្ញាក់ផ្អើលនោះ សមាជិកស្ទើរទាំងអស់ ដួលហើយដួលទៀត ។ អ្នកទស្សនាវីដេអូនេះ សន្និដ្ឋានថា អាចមកពីមានភ្លៀងនៅទីនោះ ។
ទស្សនាវីដេអូជាមួយ ទំព័រកំសាន្តុយើងខ្ញុំ ទាំងអស់គ្នា !
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល