CamNews

ព័ត៌មានជាតិ 

ក្មេងស្រី រងគ្រោះ ដោយសារ គ្រាប់មីន បានទទួលអំណោយ ពីលោកអភិបាលខេត្ត និងស្រ្តីមេផ្ទះ ព្រមទាំង សប្បុរសជន

កោះកុង៖ ក្រោយពីទទួលបានព័ត៌មានដ៏រន្ធត់ ពីបញ្ហាក្មេងស្រីរងគ្រោះថ្នាក់ ដោយសារជាន់មីនស្គរ ពេលទៅបេះផ្លែម៉ាក់ប្រាំង បណ្តាលឲ្យដាច់ជើងទាំងពីរ នៅវេលាម៉ោង ២និង៤នាទី រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ដែលស្ថិតនៅចំណុច ២០៥ នៃ ប៉ុស្តិ៍ប្រចាំការនគរបាល ការពារព្រំដែនគោកលេខ ៨២៧ ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្មេងស្រី រងគ្រោះមានឈ្មោះ ហ្វើ ស៊ីម៉ះ អាយុ ១៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្មេងស្រីទទួលការឧបត្ថម្ភ ពីលោក ប៊ុន លើត អភិបាលខេត្ត នៃគណៈអភិបាលខេត្ត ចំនួន ១០០ដុល្លារ , លោកស្រី ឈូង ចាលិក ប្រធានក្រុមស្រី្តមេផ្ទះចំនួន ១០០ដុល្លារ សប្បុរសជនពីលោកស្រី សុខ គីមឡេង ចំនួន ១០ម៉ឺនរៀល, លោកស្រី ណុប ដាលីន ចំនួន ១០ម៉ឺនរៀល។

ម្តាយក្មេងស្រីរងគ្រោះ បានធ្វើការបួងសួងទាំងទឹកភ្នែក សូមឲ្យសប្បុរសជន ជួយគ្រួសារគាត់ផង ពីព្រោះគ្រួសារគាត់ មានជីវភាពក្រីក្រខ្លាំងណាស់ ដោយប្តីរបស់គាត់ជាកម្មករវាយថ្ម និងធ្វើសំណង់ រកព្រឹកខ្វះល្ងាច ចំណែករូបគាត់ជា កម្មការិនីកាត់ដេរ នៅខេត្តកោះកុង តែពេលនេះគាត់កំពុងទ័លច្រកហើយ ពីព្រោះអត់មានថវិកាជួយមើលកូន ដែលត្រូវ ពិការជើងដោយសារគ្រាប់មីននេះអស់មួយជីវិតទៀត ហើយត្រូវការដេកសម្រាកនៅមន្ទីរពេទ្យ តើកូនគាត់ប៉ុន្មាននាក់ទៀត ទៅជាយ៉ាងណា ហេតុនេះអ្នកស្រីសូមឲ្យសប្បុសជនជួយគ្រួសារគាត់ផង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news