CamNews

ប្លែកៗ 

ព្រះ​សង្ឃ​ប្រតិកម្ម នឹង​ច្បាប់​ដ៏​តឹង​តែង​មួយ ហាម​បន្ទោរ​បង់​នៅ​ទី​សាធារណៈ

(ឥណ្ឌា)៖ ព្រះសង្ឃនៅឥណ្ឌា បាននាំគ្នាដាក់ពាក្យប្តឹង ទៅរដ្ឋាភិបាលចំពោះបម្រា​ម មិនឲ្យបន្ទោរបង់ នៅទីសាធារណៈ ដោយសារជំនឿសាសនារបស់ខ្លួន។ ក្រុមព្រះសង្ឃនៅឯ Digambara Jains ស្ថិតនៅតំបន់ Madhya Pradesh បានអះអាងថា ពួកគាត់មិនពាក់សម្លៀកបំពាក់ និងបន្ទោរបង់នៅកន្លែង សាធារណៈយោង លើហេតុផលសាសនា ដូចដែលព្រះសង្ឃ មិនដែលប្រើបង្គន់ និងបត់ជើងធំតែម្តងប៉ុណ្ណោះ ក្នុងមួយថ្ងៃនៅឯព្រៃ។

ច្បាប់ឥណ្ឌា ដ៏តឹងតែងមួយនេះ ត្រូវបានគេហៅថា Clean India Act កំពុងត្រូវបានរដ្ឋាភិបាល ពិភាក្សាអនុម័តដែលវាប្រឆាំង នឹងការបន្ទោរបង់នៅទីសាធារណៈ តែវាក៏អាចនឹងរំលាយទៅវិញផងដែរ បន្ទាប់ពីអនុវត្តបានរយៈពេល៣ឆ្នាំ។ យោងតាមច្បាប់នេះ ប្រសិនបើព្រះសង្ឃអង្គណា មិនពេញចិត្តនឹងប្រណិបត្តិន៍ទេ គឺអាចផ្លាស់ចេញពីតំបន់ ដែលហាមឃាត់នេះ ទៅគង់នៅកន្លែងដែលព្រះសង្ឃ អាចបន្ទោរបង់បានគ្រប់ពេល និងគ្រប់ទីកន្លែង៕



ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Unbelievable news