CamNews

ភាពយន្ត 

តុក្កតា Minions បាន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង Incheon

កំសាន្ត ៖ Minions Kevin, Mel, and Stuart from the Despicable Me movie series recently landed in Incheon Airport.

Minions បី​រូប គឺ Kevin, Mel និង Stuart ក្នុង​រឿង​ Despicable Me ទើប​តែ​មក​ដល់​ព្រលាន​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង Incheon។ ពួក​គេ​ទាំង​បី​នាក់​ត្រូវ​បាន​អញ្ជើញជា​ពិសេស ​ពី​ខាង​ព្រលាន​យន្ត​ហោះ ដើម្បី​ចុះ​មក​ជួយ​ការងារ​ក្នុង​ព្រលាន​ រយៈពេល​មួយ​ថ្ងៃ និង​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ខ្សែ​ភាពយន្ត​ថ្មី​របស់​ពួក​គេ​ផង​ដែរ។

គ្រប់​គ្នា​ពិត​ជា​ត្រេកអរ ចំពោះ​ការ​មក​ដល់​របស់​ Minions ទាំង​បី​រូប​នេះ​ ហើយ​ទទួល​ពួក​គេ​យ៉ាង​ពេញ​ទំហឹង។


Minions ទាំង​បី​រូប​នេះ បាន​ចុះ​ជួយ​ការងារ​មួយ​ចំនួន​ដូច​ជា ប្តូរ​រូបិយប័ណ្ណ​បរទេស ទៅ​នឹង​ចំនួន​ផ្លែចេក ប្រាប់​ផ្លូវ​អ្នក​ដំណើរ ដើម្បីឲ្យ​ពួក​គេ​រក​ច្រក​ទៅ​ឡើង​យន្ត​ហោះ ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ក៏​បាន​បង្កើត​បរិយាកាស​សប្បាយ​ៗ ដោយ​ការរួម​ជា​មួយ​ អ្នក​សម្តែងខាង​ប្រពៃ​ណី​កូរ៉េ និង​ថត​រូប​ជា​មួយ​ភ្ញៀវ​ទេសចរ។ ​

ទស្សនា​វីដេអូ Minions ទៅ​លេង​ព្រលាន​យន្ត​ហោះ​កូរ៉េ​ខាង​ត្បូង Incheon ទាំង​អស់​គ្នា!


ប្រែ​សម្រួល៖ High

ប្រភព៖ Koreaboo


Tags: Minions Despicable Me