CamNews

ព័ត៌មានជាតិ 

បើករថយន្តចូលទុក ជាន់ហ្គាច្រឡំថាហ្រ្វាំង បុកស្លាប់ម្នាក់ របួសម្នាក់ ពេលកំពុងអង្គុយផឹកស៊ីមុខផ្ទះ

(ភ្នំពេញ)៖ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួស ដោយសារសាច់ញាតិរបស់ខ្លួនជាន់ហ្គារថយន្ត ច្រឡំថាហ្រ្វាំងស្ទុះទៅបុកពេញ ទំហឹង ពេលពួកគេកំពុងផឹកស៊ីមុខផ្ទះនាម៉ោងប្រមាណ ៩៖៤០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវលេខ៩៣​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ។

សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ថា​ មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិ ពីរទៅបីនាក់ទៀត បានអង្គុយផឹកស៊ីនៅមុខផ្ទះ កន្លែងកើតហេតុ​។ ពេលកំពុងអង្គុយផឹកស៊ីនោះ ក៏មានសាច់ញាតិរបស់ខ្លួន បើករថយន្ត Camry​ឆ្លាម ស្លាកលេខភ្នំពេញ 2AH-5306 យកមកទុកជិតជនរងគ្រោះដែលអង្គុយផឹក​ស៊ី។

តែជាអកុសល​ពេលកំពុងបើករថយន្តចូលចតមុខផ្ទះនោះ ស្រាប់តែម្ចាស់រថយន្តបានជា​ន់ហ្រាំងឲ្យឈប់ បែរជាច្រលំជាន់ហ្គា ធ្វើឲ្យរថ យន្តហោះទៅបុកជនរងគ្រោះ កំពុងអង្គុយផឹកទៅផ្ទុបរថយន្តសាំយ៉ុងមួយគ្រឿងទៀត បណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗ នៅក្រោមរថយន្តតែម្តង រីឯមិត្តភក្តិម្នាក់ទៀតរងបួសស្រាល​។

បន្ទាប់ពីបុកហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ។​

បើតាមសាច់ញាតិបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុង​ ថន ​អាយុ ៣៥ឆ្នាំ មុខរបរជាជាងថតរូបនៅវត្តភ្នំ និងមានស្រុក កំណើតនៅឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត​។ សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh