CamNews

តារា 

កូនកត្តញ្ញូ! នាយ ពាក់មី តែងតែសម្រេចបំណងប្រាថ្នា ម្តាយឪពុកជានិច្ច

កំសាន្ត ៖ តារាកំប្លែងដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន គឺ នាយ ពាក់មី មុននេះបន្តិចលោកបានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ក្តីស្រម៉ៃរបស់ឳពុកម្តាយខ្ញុំ ជិតបានសម្រេចហើយ ខ្ញុំកំពុងតែធ្វើរហូតបានដូចប្រាថ្នាគាត់" ។ 




នៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា អតីតអ្នកធ្វើការសំណង់រូបនេះ មិនដែលបំភ្លេចគុណឪពុកម្តាយ ដែលខិតខំចិញ្ចឹមបីបាច់រូបលោកមករហូតនោះទេ អ្វីដែលពិសេសជាងនេះទៅទៀតគឺ លោកបានសម្រេចបំណងប្រាថ្នាជូនលោកទាំង ២ ទៀតផង ។ ពិតជាគួរឲ្យកោតសរសើរពិតមែន​ដល់តារាកំប្លែងរូបនេះ ។ 

ចូរអ្នកចង់ចាំថា ការដឹងគុណឪពុកម្តាយ អ្នកដែលទទួលបានមកវិញ នឹងផលល្អជារឿយៗ ៕







ដោយ ៖ គន្ធា


Tags: Local news Social news