CamNews

តារា 

Jessica ប្រាប់ហេតុផលដែលនាងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាតារាសម្តែង!

ព័ត៌មានកំសាន្ត ៖ ទស្សនាវដ្តី Cosmopolitan បានបង្ហាញរូបថតជាច្រើនសន្លឹកនិងបទសម្ភាសន៍ជាមួយអតីតសមាជិកក្រុម Girls 'Generation នាង Jessica កាលពីពេលថ្មីៗនេះ ។

កាលពីថ្ងៃទី​ ២០ ខែកុម្ភៈ​ ទស្សនាវដ្តី Cosmopolitan ក៏បានពន្លេចចេញឲ្យឃើញនូវរូបថតដែលពួកគេបានថតនៅក្នុងទីក្រុង Los Angeles, California ផងដែរ ។ 

ដោយយោងតាមទៅបុគ្គលិករបស់ ទស្សនាវដ្តី Cosmopolitan បានឲ្យដឹងថា នាង Jessica សប្បាយរីករាយយ៉ាងខ្លាំងចំពោះការថតរូបនៅតាមដងផ្លូវ នៃទីក្រុង Los Angeles ព្រោះទីនោះគឺជាទីក្រុងមួយដែលនាងស្រលាញ់ ជាងនេះទៅទៀត ហើយនាងចូលចិត្តទៅទីនោះជារឿយៗផងដែរ ។ អាចនិយាយបានថានេះហើយជាមូលហេតុដែលនាង បង្ហាញខ្លួនធ្វើជាតារាសម្តែងជាលើកដំបូង ។ 

នៅក្នុងបទសម្ភាសន៍ Jessica បានបន្ថែមថា បច្ចុប្បន្ននាងកំពុងធ្វើការតែងបទចម្រៀង ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែឆ្លៀតពេលទំនេរទៅធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារតាមដែលអាចធ្វើទៅបាន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Jessica Seoul South korea Kpop