ថៃ ៖ ទោះបីជាដឹងថា នាង Bella ranee ទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំមកហើយជាមួយនិង លោក Weir Sukollawat ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែចង់អោយ លោក Pope thanawat និងតារាស្រីរូបនេះ សាងស្នេហាជាមួយគ្នានៅក្រៅឆាក ។
ដោយសារតែមានចំណុចពិសេសដូចគ្នាច្រើនដល់ថ្នាក់នេះ ទើបតួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" ត្រូវ Fans ចាប់ផ្សំគ្នា ។ ចង់ដឹងថា ចំណុចពិសេសដូចគ្នាមានអ្វីខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ៖
១. លោក Pope thanawat និងនាង Bella ranee កើតក្នុងខែធ្នូ ដូចគ្នា ។
២. តារាសម្តែងទាំងពីរដួងនេះ ចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈ ឆ្នាំដូចគ្នា ។
៣. អ្នកទាំងពិរបានសម្តែងរឿងដ្រាម៉ា ដែលចាក់បញ្ចាំងតាមរយៈទូរទស្សន៍ចំនួន ១៣ រឿងដូចគ្នា ។
៤. ពួកគេទាំងពីរសម្តែងខ្សែភាពយន្តខ្នាតធំ ប៉ុន្តែបែរជាមិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនទៅវិញ ។
៥. អ្នកទាំងពីរចាប់ផ្តើមមានឈ្មោះល្បី បន្ទាប់ពីសម្តែងរឿង Suparburoot Jutathep ដូចគ្នា ។
៦. លោក Pope thanawat និងនាង Bella ranee ទទួលបានពាន់រង្វាន់ ដោយសារតែរឿង Suparburoot Jutathep ដូចគ្នា ។
ដោយសារតែមានចំណុចដូចគ្នាច្រើន ទើបតារាសម្តែងថៃទាំងពីរដួងនេះ ត្រូវបានអ្នកគាំទ្រពេញចិត្តពេញថ្លើមនឹងអោយពួកគេសាងស្នេហ៍ក្រៅឆាក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews