CamNews

កំសាន្ត 

ភរិយា ស៊ុក សុភា ចេញមុខច្រានចោលព័ត៌មាន កូនប្រុសមានបញ្ហាសុខភាព

ភ្នំពេញៈ  បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា
" កូនទី២របស់ ស៊ុក សុភា កើតមកមានបញ្ហា ផ្នែកសុខភាព "មិនទាន់បានប៉ុន្មានផង ក៏ត្រូវ
បានអ្នកនាង ហ្សារីណា បានចេញមុខច្រាន ចោលព័ត៌មាននេះ ភ្លាមៗ នៅលើបណ្តាញទំនាក់
ទំនងសង្គម Facebook ថា កូនប្រុសបណ្តូលចិត្ត របស់នាង គ្មានបញ្ហាផ្នែកសុខភាពដូចគេ
ចុះផ្សាយព័ត៌មាននោះទេ ។

ភរិយារបស់តារា សម្តែងល្បី ឈ្មោះគួរសម លោក ស៊ុក សុភា បានបង្ហោះ ពាក្យពេចន៍ប្រតិកម្ម
ភ្លាមៗ ក្រោយពីមាន ព័ត៌មានចុះផ្សាយ ពីរឿងកូនប្រុស ទើបតែសម្រាលនោះ ដោយនាងបាន
សរសេរពាក្យសំដី ជាភាសាខ្មែរ បង្ហោះនៅលើ Facebook របស់នាងថា "ខ្ញុំសូមបញ្ចាក់ថា កូន
ប្រុសរបស់ខ្ញុំ គ្មានបញ្ហាផ្នែក សុខភាពទេ ហើយខ្ញុំក៏អត់បាន សរសេរថា កូនខ្ញុំកើតអីដែរ ហេតុ
អីក៏មកសរសេរយ៉ាងនេះ? ដែលពេទ្យមិនឲ្យ កូនខ្ញុំចេញមកផ្ទះភ្លាម ដោយសារគ្នា មិនទាន់គ្រប់
ខែ នឹងគ្រប់គីឡូ ទើបពេទ្យគេទុកនៅជួយមើលថែ នេះជាច្បាប់នៅស្រុកនេះ។ អ្វីដែលនៅលើ
កូនខ្ញុំ គឺជាជំនួយជួយឲ្យគាត់ ដកដង្ហើមបានស្រួល តែប៉ុណ្ណោះ សរសេរយ៉ាងនេះហាក់ ដូចជា
ដាក់ទំនាយឲ្យកូនខ្ញុំអ៊ីចឹង..!" ។

នៅក្នុងសម្តីនោះ អ្នកនាង ហ្សរីណា បានបញ្ជាក់ថា កូនប្រុសរបស់នាង មិនទាន់មានឈ្មោះ
ទេ ដោយសារតែកូននោះ កើតមុនកំណត់។ មុនកើតនាង និងស្វាមីបានរៀបចំ ទៅកំសាន្ត
នៅសួនសត្វ ដើម្បីអបអរថ្ងៃ Father's day ឲ្យស្វាមី គ្រាន់តែចេញផុតពីផ្ទះបានបន្តិច នាង
ក៏ចាប់ផ្ដើមឈឺពោះតែម្ដង។ ទើបឃើញនាងដូចជា មិនមែនសំរាលកូន ព្រោះត្រៀមខ្លួនទៅ
ដើរលេង ដូច្នេះកូនប្រុសនេះ កើតថ្ងៃហឹ្នង គឺជាចំណងដៃឲ្យស្វាមីជាថ្ងៃ Father's day នៅ
អូស្រ្ដាលី ៕

ភរិយារបស់ លោក ស៊ុក សុភា (អ្នកនាង ហ្សារីណា)

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment suk sophea