CamNews

កីឡាអន្តរជាតិ 

Barcelona ទិញ​បាន​ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ Gomes ពី​ក្លឹប Valencia

(បាសេឡូណា)៖ ក្លឹបជើងឯក La Liga របស់អេស្ប៉ាញ FC Barcelona បានសម្រេចទិញបានកីឡាករ Andre Gomes មកពីក្លឹប Valencia ជា​ផ្លូវ​ការ​ហើយ​ក្រោម​តម្លៃ​ខ្លួន ៤៥.៥​លាន​ផោន​។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម ដែលបានជួយឲ្យព័រទុយហ្គាល់ ឈ្នះពានជើងឯកប្រចាំ ទ្វីបអឺរ៉ុប UEFA Euro 2016 ដើម​ខែ​នេះ បាន​ចូល​លេង​ចំនួន ៧៧ប្រកួតក្នុងក្លឹប Valencia ក្នុងរយៈពេល២រដូវកាល បន្ទាប់ពីចាកចេញពីក្លឹបព័រទុយហ្គាល់ Benfica កាល​ពី​ឆ្នាំ​២០១៤​។

កីឡាករដែលបានចូលលេងក្នុងក្រុមជម្រើសជាតិបញ្ចខែល ព័រទុយហ្គាល់ បាន៥ប្រកួតក្នុង Euro 2016 បានក្លាយទៅ ជាកីឡាករថ្មីទី៤ ដែល​បាន​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ទិញ​ចូល​ក្នុង​រដូវកាលដោះដូរកីឡាករ ឆ្នាំ២០១៦នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់​កីឡាករ Denis Suarez, Samuel Umtiti និង Lucas Digne៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Valencia