CamNews

កីឡាអន្តរជាតិ 

Maradona ស្នើ​សុំ​ឲ្យ Messi គិត​ឡើង​វិញ​ពី​ការ​ចូល​និវត្តន៍​​ពី​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់​ទីន

(ញូជើស៊ី)៖ អតីតកីឡាករនិម្មិតរូបរបស់អាហ្សង់ទីន Diego Maradona បានស្នើសុំឲ្យកីឡាករខ្សែប្រយុទ្ធ Lionel Messi ធ្វើការពិចារណាឡើងវិញ ពី​ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​របស់​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុងដែលខណៈ ដែលគេ ទើបតែមានវ័យ២៩​ឆ្នាំ​ប៉ុណ្ណោះ​។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ការស្នើសុំឲ្យកីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi ដែលកំពុងប្រកប អាជីពនៅក្នុងក្លឹបអាជីព FC Barcelona របស់​អេស្ប៉ាញ គឹ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្រោយពេលដែល Messi បានប្រកាស ចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីទាត់បាល់ប៉េ​ណាល់​ទី១​គ្រាប់​មិន​ចូល ដោយ​ការ​ចាញ់​ឈីលី ៤-២ ​បាល់​​ប៉េ​ណាល់​ទី កាត់​សេចក្តី​នៃ​ព្រឹត្តិការណ៍ Copa America Centenario 2016 នៅ​អាមេរិក​សប្តាហ៍​មុន​​។

ប្រព័ន្ធផ្សព្វផ្សាយនានានៅលើសកលលោក សុទ្ធតែបានចុះផ្សាយពីការចូលនិវត្តន៍ដ៏តក់ក្រហល់របស់ Messi ទាំងមាន វ័យ២៩ឆ្នាំបែបនេះ ជាមួយនឹងការលេងបានល្អនៅឡើយ ក្នុងនាមជាកីឡាករដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ឈានដល់វគ្គផ្តាច់ព្រ័ត្រ ៤ដងក្នុងពានរង្វាន់ផ្សេងៗ ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ បើទោះបីជា ពុំទាន់ជួយឲ្យក្រុមពពកសមួយនេះឈ្នះពានធំណាមួយក៏ដោយ។

មិត្តរួមជាតិ និងធ្លាប់ដឹកនាំអាហ្សង់ទីនលេងក្នុង World Cup 2010 លោក Diego Maradona បានថ្លែងប្រាប់កាសែត ក្នុងស្រុក La Nacion ថា «ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​​ជាតិ​របស់ Messi គឹមិនចង់ឃើញភាពមហន្តរាយ ដែលយើងទទួលបាននាពេល​នេះ​ទេ​នៅ​ថ្ងៃ​មុខ។ Messi ត្រូវ​តែ​បន្តលេងឲ្យក្រុមជម្រើសជាតិ​អាហ្សង់ទីនទៀត ក្នុងការ ជួយឲ្យក្រុមខ្លាំងមួយនេះឈ្នះពាន World Cup 2018 នៅរុស្ស៊ីឲ្យទាល់តែបាន»

តែយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ពុំទាន់មានចម្លើយណាមួយចេញពីកីឡាករជើងខ្លាំងលំដាប់លេខ១ ពិភពលោក Lionel Messi នៅឡើយទេ បន្ទាប់ពីមិនអាចជួយឲ្យ​អាហ្សង់ទីន ឈ្នះពានប្រចាំទ្វីបអាមេរិក Copa America Centenairo 2016 បាន ខណៈដែលអតីតកីឡាករ Maradona ដែលធ្លាប់ជួយឲ្យអាហ្សង់ទីន Maradona ឈ្នះ​ពាន World Cup 1986 ធ្លាប់​បាន​ថ្លែង​ថា «បើមិនឈ្នះពាន Copa America មិនបាច់មកផ្ទះវិញទេ» នៅ​ក្រោយ​ពេល Messi បាន​ជួយ​ឲ្យ​អាហ្សង់​ទីន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ជួប​ឈី​លី​នោះ ក្រោយទម្លាក់ម្ចាស់ផ្ទះអាមេរិក ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអាហ្សង់ទីន អាចទៅជួបផ្ទាល់ជាមួយ Messi និងប្រជាពលរដ្ឋអាហ្សង់ទីន ទាំង​អស់​ក៏​សុំ​ស្នើ​ឲ្យ​កីឡាករ​ជើង​ខ្លាំង​រូប​នេះ ចូល​ជួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឡើង​វិញ​ផង​ដែរ ព្រោះរូបគេជាកីឡាករល្អដាច់គេក្នុងក្រុម និង​​អាច​ជា​បច្ច័យ​អាក្រក់​ផង​ដែរ ពី​ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ដ៏​លឿន​បែប​នេះ ចំពោះ​មិត្ត​រួម​ក្រុម​ឯ​ទៀត​៕

លោក Diego Maradona (ស្តាំ) កាលពីដឹកនាំអាហ្សង់ទីន​ក្នុង World Cup 2010

ផ្តល់សិទ្ធដោយ​៖ ខ្មែរថកឃីង


Tags: Maradona