CamNews

តារា 

មិត្តភក្តិហួសចិត្ត ក្រោយបានឃើញរូបថតនៅក្នុងទូរសព្ទ៍របស់ Selena gomez

ទោះបីជា Justin bieber ជិតក្លាយជាស្វាមីរបស់តារាម៉ូដែលគឺនាង Hailey Baldwin ប៉ុន្តែងាកមកមើលនាង Selena gomez នៅមិនទាន់អាចបំភ្លេចអនុស្សាវរីយ៍ចាស់ៗ ព្រមទាំងរក្សារូបថតរបស់អតីតគូស្នេហ៍នៅក្នុងទូរសព្ទនៅឡើយ ។ 

មិត្តភក្តិរបស់ Selena gomez បានប្រទះឃើញ រូបថតពីរនាក់របស់  Selena និង Justin កាលពីអ្នកទាំងពីរនៅស្រលាញ់គ្នា ។ នៅក្នុងនោះផងដែរ ម្ចាស់បទ​ "Who say" រូបនេះបាននិយាយថា នាងព្យាយាមលុបរូបថតជាច្រើនដែលពួកគេធ្លាប់ថតជាមួយគ្នា ប៉ុន្តែនាងនៅមិនទាន់អាចធ្វើចិត្តបាននៅឡើយ ។ ការចងចាំល្អៗ ពេលខ្លះហាក់ធ្វើឲ្យ Selena ចង់ត្រលប់ទៅសាងស្នេហ៍ជាមួយ Justin វិញ ។ 

នៅពេលដែលបានឃើញរូបថត នាងនិង Justin ញញឹម ព្រមទាំងពេលវេលាដ៏សប្បាយរីករាយរួមគ្នា ធ្វើឲ្យនាងចងចាំភាពស្រស់ស្អាតជាច្រើនដែលបានកើតឡើងក្នុងជីវីត ។ Selena បានកាន់រូបថតទាំងនោះ ហើយរៀបនឹងលុបវាចេញ ប៉ុន្តែនាងធ្វើមិនបាន ទាំងដែលអតីតមិត្តប្រុសរបស់នាង ជិតនឹងរៀបការជាមួយស្រីផ្សេងទៅហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា Selena និង Justin បានត្រលប់ទៅត្រូវរូវគ្នាវិញ កាលពីខែតុលា ឆ្នាំមុន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez