(ហ្សាកាតា)៖ បាតុកម្មមួយ បានផ្ទុះឡើងប្រឆាំងនឹង គំរោងសាងសង់អាគារថ្មីមួយ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឲ្យស្ត្រី៩នាក់ សម្រេចចិត្ត ជួបជុំគ្នា នៅលើដងផ្លូវមួយ ដោយធ្វើបាតុកម្ម ប្រឆាំងគំរោងនោះ តាមរយៈការដាក់ជើងខ្លួនឯង ក្នុងប្រអប់ឈើហើយចាក់ ស៊ីម៉ង់ត៍បិទទៀតផង។
ប៉ូលិសនិយាយថា ក្រុមស្ត្រីទាំងនេះ ស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន ដែលនាំគ្នាតវ៉ាប្រឆាំង នឹងគំរោងសង់អាគាររោងចក្រ ស៊ីម៉ង់ត៍ថ្មីមួយ ឈ្មោះ Semen Gresik ដែលជាឈ្មោះ ពីមុនត្រូវបានគេស្គាល់ថា ជារោងចក្រដ៏ធំ នៅក្នុងប្រទេសនេះ និងគ្រប់គ្រងផ្ទាល់ ដោយរដ្ឋាភិបាល Java។
ក្រុមនារី ដែលចាក់ស៊ីម៉ង់ត៍បិទជើងខ្លួនឯង ប្រឆាំងតវ៉ានៅលើដងផ្លូវនេះ និយាយថា ពួកនាងនឹងមិនចេញទៅណាឡើយ ដរាបណាមិនបានជួបប្រធានាធិបតី Joko Widodo ដើម្បីទទួលយកការបញ្ចេញមតិ របស់ពួកគេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី