CamNews

តារា 

អ៉ឹម ជីវ៉ា ៖ «អ្នក​សិល្បៈ​ថ្មីៗ​បាន​ល្បី​បន្តិច មាន​ឡាន​ជិះ ចាប់​ផ្តើម​កើត​ជំងឺ​បូស​ក្លៀក»

(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យ ខួបគំរប់៧ ថ្ងៃនិង១០០ ថ្ងៃរបស់សពអតីត​តារាច​ម្រៀ​ង ​និ​ង​សម្តែងប្រុស-ស្រី​ខ្មែរចំ​នួន​ពីររូប គឺលោក រាជ បូរី និងអ្នកស្រី ហួត សារ៉ាវឌី កៀកចូ​ល​មក​ដ​ល់នាថ្ងៃទី២១ ខែមេសា ខាងមុខនេះ តារាសម្តែងប្រុសលោក អ៉ឹម ជីវ៉ា បានសរសេរប​ង្ហោះសារ​ អំពា​វនាវ និងបានរិះគន់សម្តែង ការមិនពេញខ្លះៗចំពោះអវត្តមាន ពីសំណាក់​សិ​ល្បក​រខ្មែរមួយចំនួន ដែលគ្មានឆន្ទៈ ក្នុងការចូលរួមពិធីបុណ្យសព របស់អតីតមិត្តរួមអាជីពទាំងនោះ។

លោក អ៉ឹម ជីវ៉ា បានលើកឡើងបែបនេះថា «សូមសិល្បករទាំងអស់ គួរសម្តែងការសោកស្តាយ និងចូលរួមពិធីបុណ្យ៧ថ្ងៃ របស់សិល្បករ ដែលមរណភាព បើគ្មានលុយចូលបុណ្យ ក៏ត្រូវទៅអុ​ជធូបដែរ …។ កុំចាំទាល់តែកម្មវិធីជប់លៀង ខួបកំណើត ឡើងផ្ទះ បានទៅចូលរួម រាល់ថ្ងៃសិល្បករខ្មែរ ពិតជាមានការខ្វះសាមគ្គីគ្នាណាស់..!»។

ជាមួយគ្នានេះ តារាសម្តែងលេចធ្លោ លើសកម្មភាពមនុស្សធម៌ លោក អ៉ឹម ជីវ៉ា ក៏បានសរសេររិះ​គន់ផងដែរថា «សិល្បករដែលថ្មីល្បីបានបន្តិច មានឡានជិះ ចាប់ផ្តើមកើតជំងឺបូសក្លៀក(តម្លើងឫក)។ អ្នកសិល្បៈខ្លះវិញ គិតតែពីនិយាយដើមគ្នាឯង ឃើញគេមានជាង ឬល្អជាង គឺចាំតែកាច់បំបាក់ អ្នកខ្លះទៀត ទាល់តែល្បីហើយ​មានទើបរាប់អាន។ ឲ្យតែឮសូរថា មានបុណ្យសព គឺតែងតែនិយា​យថា ខ្ញុំឆុងឆ្នាំ តែពេលយប់ឃើញនៅតាមក្លិបរាត្រី ព្រោងព្រាត ដូចស្រមោច​ទៅរកស្ករ ខ្ញុំពិតជាហួសចិត្ត និងសិល្បករមួយចំនួនខ្លាំងណាស់...!» ។

លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «កាលថ្ងៃបូជាចំថ្ងៃ​ចូលឆ្នាំសិល្បករខ្លះ នៅតាមបណ្តាខេត្តឆ្ងាយ មកមិនទាន់ ក៏មិនអីដែរ តែនេះហើយ​ចូលឆ្នាំខ្មែរហើយ បុណ្យ៧ថ្ងៃរបស់លោក រាជ បុរី និង អ្នកនាង ហួត សារ៉ាវឌី គឺចំថ្ងៃព្រហស្ប​តិ៍ដូចគ្នា ផ្លូវតែមួយគ្រាន់តែមួយធ្វើនៅ ចាក់អង្រែលើ និងចាក់អង្រែក្រោម តែប៉ុណ្ណោះ។ អាស្រ័យដូចបានជំរាបជូន ខាងលើសូម​សិល្បករទាំងអស់ ទៅចូលរួមទាំងអស់គ្នា ទោះធ្លាប់ស្គាល់ ឬមិនធ្លាប់ស្គាល់ក្តី សូមទៅចូលរួមក្នុងនាម ជាអ្នកសិល្បៈដូចគ្នា!»៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Em Chiva