ព័ត៌មានកំសាន្ត ៖ ជាការចាប់ផ្តើមដោយក្តីស្មោះត្រង់របស់ អតីតតារាចម្រៀង Minzy ដែលជាសមាជិកក្រុម 2NE1 បានធ្វើការបង្ហោះពាក្យមួយចំនួនដែល សរសេរដោយខ្លួននាងផ្ទាល់ ដោយបាននៅក្នុងនោះបានធ្វើការសុំការអភ័យទោស ពីក្រុមអ្នកគាំទ្ររបស់នាង ។
នៅថ្ងៃទី ៤ ខែមិនា នាងបានធ្វើការបង្ហោះរូបភាពនៅលើគណនី Instagram របស់នាង ដោយបានប្រើចំណងរួមជាមួយនិង រូបនោះដែលនាងបានសរសេរដោយផ្ទាល់ដៃរបស់នាង ។ ហើយនៅក្នុងចំណងជើងនោះបាននិយាយថា ឲ្យខ្ញុំសូមអភ័យទោសសម្រាប់ការចាកចេញពីក្រុម របស់នាងខ្ញុំ ។
ហើយវាជាពេលវេលាដ៍អស្ចារ្យ នឹងពោលពេញទៅដោយ ការចងចាំល្អៗ និងបទពិសោធន៍ ដែលខ្ញុំបានសន្សំពីសមាជិកផ្សេងៗ នៅក្នុងក្រុម 2NE1 ។ ហើយ Minzy បានសន្យាថា នាងនឹងត្រលប់មក ជាមួយនឹង ការកែប្រែសារជាថ្មីរបស់នាង ជាមួយនឹងការយកចិត្តទុកដាក់ ជាទីបំផុតសម្រាប់ក្រុមអ្នកគាំទ្រ របស់នាង នាពេលឆាប់ៗនេះ ។
ទើបកាលពីខែមុនទេ ដែលផលិតកម្ម YG Entertainment បានយល់ព្រមចំពោះការចាកចេញ របស់ Minzy ពី 2NE1 បន្ទាប់ពីកិច្ចសន្យា របស់ពួកគេត្រូវបាន បញ្ចប់នៅខែក្រោយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo