CamNews

កីឡា 

Bournemouth បង្កើនក្តីសង្ឃឹម ក្នុងភារកិច្ច Premier League ក្នុងរដូវកាលក្រោយ

ក្រុងឡុងដ៍ៈ ក្រុម Bournemouth បានបន្តដង្ហើមក្នុង Premier League កាលពីថ្ងៃអាទិត្យ (១៣ ខែកក្កដា) ដោយរកបានគ្រាប់បាល់ ផ្តួលក្រុម Leicester City ៤-១ សម្រាប់ជ័យជម្នះលើកដំបូងរបស់ពួកគេ​​​ ក្នុង ចំណោម ១០ ប្រកួតមកនេះ។



Leicester បានធ្វើការនាំមុខ ១ ទល់ នឹង ០ បន្ទាប់ពីការរកគ្រាប់បាល់ នៅតង់ទីមួយរបស់ Jamie Vardy ។ តែកីឡាករ Junior Stanislas បានរកគ្រាប់បាល់តាមស្មើវិញ  នៅនាទី ៦៦ បន្ទាប់ពីមានកំហុសរបស់អ្នកចាំទី Kasper Schmeichel ដោយបាល់ ប៉េណាល់ទី​​ ។​ ហើយ មួយនាទីក្រោយមក ​កីឡាករ Solanke​ អូសបាល់ក្នុងប្រអប់ទី រួចស៊ុត  បញ្ចូលទីយ៉ាងស្អាត ​។

រឿងរ៉ាវកាន់តែធ្ងន់ធ្ងរ សម្រាប់ ក្រុមចចកខៀវ ជាងនេះទៅទៀតនោះ គឺ ខ្សែការពារ Caglar Soyuncu ត្រូវបានទទួលកាតក្រហម បន្ទាប់ពីប៉ះទង្គិចជាមួយ Callum Wilson ភ្លាមៗ បន្ទាប់ពីគ្រាប់បាល់របស់ Bournemouth ក៏ដូចជាគ្រាប់បាល់ ​Own Goal  របស់ Jonny Evans នៅនាទី ៨៣។

ការប្រកួតបន្តរហូតដល់នាទី ​ ទី ​៨៧ ​ទើបកីឡាករ  Solanke​​​​​​​ ដដែល បានស៊ុតគ្រាប់ទី៤ ​អោយ Bournemouth  ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channelnewsasia