CamNews

ព័ត៌មានជាតិ 

ស្ត្រីលោតទឹកសម្លាប់ខ្លួនលើស្ពានមុនីវង្សចាស់ ដោយសារជួបវិបត្តិស្នេហ៍

(ភ្នំពេញ)៖ ករណីស្រ្តីម្នាក់លោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សចាស់ នៅម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២២ ខែតុលានេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីមានវិបត្តិក្នុងគ្រួសារ ដោយសារតែម្ដាយ ខាងប្រុសមិនឲ្យរៀបការជាមួយ កូនប្រុសរបស់គាត់ ដែលកំពុងរស់នៅជាមួយគ្នារាល់ថ្ងៃ ។ ស្រ្តីលោតទឹករូបនេះ មានឈ្មោះ សុខ ស្រីនាង អាយុ២១ ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិ ដើមស្លែង សង្កាត់ច្បារអំពៅទី២ ។ ចំណែកបុរសជាសង្សារ និងបានរស់នៅជាមួយគ្នា លក្ខណៈជាប្ដីប្រពន្ធនោះ មានឈ្មោះ សីហា អាយុ២៥ ឆ្នាំ មុខរបរលក់ត្រី៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh