CamNews

ព័ត៌មានជាតិ 

ជនបរទេស ចំនួន១១នាក់ ជាប់គាំង ក្នុងជណ្តើរយន្ត នៅសណ្ឋាគារ ហង្សនាគ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ២២៖២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលដោយសារ ជនបរទេស១១នាក់ បានជាប់គាំងក្នុងជណ្តើរយន្តជាន់ទី១ នៅសណ្ឋាគារហង្សនាគ ស្ថិតនៅផ្លូវលេខ២០១ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

យោងតាម ប្រភពព័ត៌មាន ពីបុគ្គលិកដែលបម្រើការនៅសណ្ឋាគារ បានបញ្ជាក់ថា នៅម៉ោង២២៖២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលដោយសារ ជនបរទេស១១នាក់ បានជាប់គាំងក្នុងជណ្តើរយន្តជាន់ទី១ នៅសណ្ឋាគារហង្សនាគ។

ក្រោយកើតបន្តិច បុគ្គលិកសណ្ឋាគារ បានជួយសង្គ្រោះ ជនបរទេសទាំង ១១នាក់ រួចហើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh