(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ រឿងរ៉ាវអាស្រូវផ្លូវភេទ និងស្នេហាអាថ៌កំបាំងរបស់លោក កឹម សុខា បានបើកកកាយពេញបណ្តាញសង្គម Facebook ទៀតហើយ ដោយលោក កឹម សុខា អនុប្រធានទី១ នៃគណបក្សសង្គ្រោះជាតិ បានទូរស័ព្ទទៅស្តីបន្ទោសស្រីស្នេហ៍របស់គាត់ ឈ្មោះ ស្រីមុំ ក្រោយពីរូបនាង ទម្លាយសម្លេងអាថ៌កំបាំងស្នេហា កាលពីយប់មិញ (សូមស្តាប់សម្លេងខាងនៅក្រោម ដែលមានរយៈពេលជាង៣នាទី)។
ស្រីមុំ បានបញ្ជាក់ថា នៅក្នុងសម្លេងនោះថា មានមនុស្សមួយចំនួនទៀត បានទូរស័ព្ទមកស្តីបន្ទោសលើរូបនាង អំពីការទម្លាយអាថ៌កំបាំងស្នេហា។
ស្រីមុំ បានសរសេនៅលើ Facebook របស់នាង«ក្រោយពីនាងខ្ញុំបានបង្ហោះការពិតនូវរឿងរាវទាក់ទងស្នេហាជាមួយលោក កឹម សុខា នាងខ្ញុំកាន់តែ មានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះពីយប់មិញនាងខ្ញុំបានទទួលនូវការស្តីបន្ទោសពីលោក កឹម សុខា និងអ្នក១ចំនួនទៀត។ នាងខ្ញុំកាន់តែ យល់ពីគាត់ច្បាស់ ព្រោះគាត់ខិតខំបំបិទមាត់នាងខ្ញុំ កុំឲ្យអោយនិយាយអំពីអំពើថោកទាបរបស់គាត់ ប៉ុន្តែខ្ញុំមិនខ្លាចទេខ្ញុំត្រូវតែបន្តលាតត្រដាង ការពិតឲ្យប្រជាពលរដ្ឋបានដឹង។ ខាងក្រោមនេះជាសំលេង កឹម សុខា ទាក់ទងមកខ្ញុំនៅយប់មិញ៖»
សូមស្តាប់សម្លេងលោក កឹម សុខា និយាយគ្នាជាមួយស្រីមុំ៖