ក្រុមហ៊ុនម៉ាកល្បីៗ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដូចជា Netflix Salesforce, Hermès និង Gucci ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនតាមរយៈការស្រូបទាញ និងជួលបុគ្គលិក ដែលមានទេពកោសល្យពិតប្រាកដតាមរយៈពុទ្ធិនៃវប្បធម៌ផ្ទៃក្នុងរបស់ពួកគេ ។ តាមរយៈការប្រើយុទ្ធវិធីដឹកនាំប្រកបដោយគុណភាពវិជ្ជាជីវៈក្នុងការបណ្ដុះគំនិតបុគ្គលិកឱ្យមានមហិច្ឆតាជោគជ័យ ពួកគេ មានសមត្ថភាព ក្នុងការលើកស្ទួយឱ្យបរិយាកាសការងារមានលក្ខណៈវិជ្ជមាន ដោយបណ្ដុះបុគ្គលិករបស់ខ្លួនកាន់តែច្រើន ឱ្យក្លាយជាបុគ្គលគាំទ្រម៉ាករបស់ក្រុមហ៊ុន ។
ជាក់ស្ដែងក្រុមហ៊ុនម៉ាកល្បី Gucci គឺជាម៉ាក ដែលមានការរីកចម្រើនខ្លាំងបំផុត នៅក្នុងឆ្នាំ ២០១៨ ព្រមដោយការវាយតម្លៃមួយថា ក្រុមហ៊ុននេះ បានកើបយកប្រាក់ចំណូលយ៉ាងច្រើនមហាសាលពីប្រាក់ចំណូលក្រោម ១០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ កើនដល់ ១២.៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ ។ ជោគជ័យរបស់ក្រុមហ៊ុនម៉ាកល្បី Gucci មានការផ្សារភ្ជាប់ផ្ទៃក្នុងទៅនឹងវិធីសាស្រ្ដ ដែលក្រុមហ៊ុននេះ ធ្វើឱ្យល្បីខ្ទខ្ទារនូវវប្បធម៌រាប់ពាន់ឆ្នាំ ។ ក្រៅពីនេះក្រុមហ៊ុននេះ បានរៀបចំក្រុមហ៊ុនជារចនាសម្ព័ន្ធច្បាស់លាស់ ដោយប្រើយុទ្ធសាស្រ្ដដឹកនាំផ្សារភ្ជាប់យ៉ាងសកម្មជាមួយនឹងបណ្ដាបុគ្គលិកវ័យក្មេង ។
ក្រុមហ៊ុនម៉ាកល្បី Gucci បានព្យាយាមដោះស្រាយទាំងបញ្ហាតូច និងបញ្ហាធំរបស់ខ្លួន ហើយបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងតែទទួលបានផលប្រយោជន៍យ៉ាងច្រើន ដោយសារតែការលះបង់ទាំងកម្លាំងកាយចិត្ដ ក្នុងការទទួលស្ដាប់ និងស្វែងយល់រាល់បញ្ហា ដែលកើតឡើង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ business Insider