កណ្ដាល ៖ សពស្ដ្រីអាយុជាង ២០ឆ្នាំ ម្នាក់ ត្រូវបានគេប្រទះឃើញ ដោយចងក ជាប់នឹងធ្នឹមផ្ទះ
ក្នុងដីឡូតិ៍របស់ខ្លួនដោយមានសភាពហើមស្អុយទៅហើយ ស្ថិតនៅ ភូមិព្រែកតាពៅ សង្កាត់ដើម
មៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ប៉ុន្ដែ ករណីសពស្ដ្រី ដោយឃើញចងកខាងលើនេះ ត្រូវបានគេ
សង្ស័យថា ជាអំពើឃាតកម្ម មិនមែនជា អំពើអត្ដឃាតនោះទេ ។
ករណីប្រទះឃើញ សពស្ដ្រីចងកនៅក្នុង ដីឡូតិ៍ផ្ទះរបស់ខ្លួន ខាងលើនេះ បានកើតឡើង កាលពី
ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចកើតហេតុខាងលើ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានដែល ចុះទៅពិនិត្យនៅកន្លែងកើតហេតុនោះ បាន ឱ្យដឹងថា
ស្ដ្រីរងគ្រោះរូបនេះមានឈ្មោះ សែម សូនីតា អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ។
បើតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្បែរខាង បានឱ្យដឹងថា សពស្ដ្រីរងគ្រោះត្រូវបាន
ម្ដាយ មីងរបស់ខ្លួនប្រទះឃើញ នៅពេលដែលរូប គាត់ មករកឯកសារសម្រាប់ការបោះឆ្នោត ពី
ព្រោះផ្ទះនេះ គាត់បានរស់នៅមួយរយៈ ពេល មុននឹងប្ដូរទីតាំង ទៅនៅកន្លែងផ្សេង។
បើតាមប្រជាពលរដ្ឋ ខាងលើនេះបាន ឱ្យដឹងទៀតថា ផ្ទះកើតហេតុជាកម្មសិទ្ធិ របស់ឪពុក-ម្ដាយ
នារីរងគ្រោះ ប៉ុន្ដែ នៅ ពេលដែលឪពុក-ម្ដាយនាងលែងលះគ្នា ស្ដ្រី ជាម្ដាយ និងកូនស្រី ២នាក់
បានធ្វើដំណើរ ទៅរស់នៅឯខេត្ដសៀមរាប ហើយទុកផ្ទះ នេះប្រគល់ជូនបងប្អូន ២នាក់ ក្នុងនោះ
មាន ជនរងគ្រោះម្នាក់ ។
បើតាមប្រជាពលរដ្ឋដដែល ផ្ទះកើត ហេតុ បានចាក់សោរចោលពុំមានមនុស្សរស់ នៅអស់រយៈ
ពេលជាង ១ឆ្នាំមកហើយ ប៉ុន្ដែគេតែងតែឃើញ នារីរងគ្រោះ និងប្អូន ស្រីរបស់ខ្លួន បានមកលេង
ផ្ទះម្ដងម្កាល រួម ទាំងនាំមិត្ដភ័ក្ដិទៅលេងផងដែរ ។
យោងតាមប្រភពព័ត៌មានមួយទៀត បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះជិះ
ម៉ូតូជាមួយមិត្ដភ័ក្ដិរបស់ខ្លួន ក្នុងនោះ ក៏មានមិត្ដភ័ក្ដិប្រុស ផងដែរចូល ទៅក្នុងផ្ទះ ហេតុដូច្នេះ
ហើយការស្លាប់របស់ នារីរងគ្រោះ មិនមែនជាអំពើអត្ដឃាតនោះ ទេ អាចជាករណីឃាតកម្មគិត
ទុកជាមុន ដើម្បីប្លន់យកទ្រព្យសម្បត្ដិជាដើម ។
ទាក់ទិនករណីខាងលើនេះ អធិការនគរ បាលក្រុងតាខ្មៅ លោក ស៊ឹម ប៊ុតបណ្ឌិត បានឱ្យដឹងថា
សមត្ថកិច្ចរបស់លោកមិនទាន់ អាចសន្និដ្ឋានច្បាស់លាស់ថា ជាអំពើអ្វីនោះទេ ដោយរង់ចាំស្ដ្រី
ជាម្ដាយរបស់នាងត្រឡប់ មកពីខេត្ដសៀមរាបសិន ដើម្បីសួរនាំ រួច ហើយនឹងធ្វើការស្រាវជ្រាវ
តាមជំនាញរបស់សមត្ថកិច្ចបន្ដទៀត ដើម្បីរកឱ្យឃើញថា តើការស្លាប់របស់ស្ដ្រីរងគ្រោះជាអំពើ
អត្ដឃាត ឬជាអំពើឃាតកម្មនោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល