CamNews

តារា 

ឃើញទិដ្ឋភាពខ្លះរបស់តារាស្រី លីមុន្នីនាថ នឹកប្អូនឡើងស្គមរីងរៃអស់ហើយ ពិតជាអាសូរណាស់

ភ្នំពេញ ៖ ឃើញថាតាំងពីប្អូនស្រីវ័យក្មេងរបស់អាយុ ១៤ ឆ្នាំរបស់តារាសម្តែង កញ្ញា លីមុន្នីនាថ បានបាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ នៅឯ Pub street ខេត្តសៀមរាប ក្នុងនាមជាបងស្រីម្នាក់បានបង្ហាញនូវអារម្មណ៍សោកស្តាយយ៉ាងខ្លាំង រហូតធ្វើចិត្តមិនទាន់បាននៅឡើយទេ ។ 


យោងតាមការបង្ហោះរបស់ កញ្ញា លីមុន្នីនាថ នៅលើបណ្តាញសង្គមមួយរយៈពេលបានបង្ហោះតែ Status បង្ហោយឲ្យប្អូនស្រីរបស់ខ្លួនវិលត្រលប់មកវិញ និងខូចចិត្តចំពោះការបាត់បង់សមាជិកម្នាក់ក្នុងគ្រួសារ ដោយគ្មានថ្ងៃវិលត្រលប់មកវិញ ។ បើយើងក្រលេកទៅមើលរូបរាងរបស់អតីតហ្រ្វេសសុីរូបនេះ ហាក់មានសភាពពិបាកទទួលយក ហើយស្គមរីងរៃអស់ហើយ ពិតជាអាសូរណាស់ បើទោះបីជាតារាស្រីរូបនេះទទួលបានការលើកទឹកចិត្តយ៉ាងច្រើនលើសលប់ពីសំណាក់មហាជន និង Fans ក៏ដោយចុះ ។ 



បើចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនា Profile ហ្វេសប៊ុករបស់កញ្ញា ដោយផ្ទាល់តែម្តង គឺមានឈ្មោះថា Moni neathLy កាន់តែខ្លោចចិត្តទៅទៀត ។ ជាងចុងក្រោយ Camnews ក៏លើកទឹកចិត្តឲ្យ កញ្ញា លីមុន្នីនាថ មើលថែសុខភាពនិងរឹងមាំឡើង ហើយឆាប់ធ្វើចិត្តបានណា ៕






ដោយ ៖ គន្ធា


ប្រភព ៖ monineathLy 


Tags: Ly moni rotha Ly moni neath PeyPey Dy