CamNews

តារា 

សំ ប៉ូលីដា ត្រូវ​​ជា​ម្ដាយមីង របស់​តារា​ហ្វេសប៊ុក PeyPeyDy

ភ្នំពេញ៖ តារាហ្វេសប៊ុក PeyPeyDyកន្លងមក មិនដែលធ្លាប់ប្រាប់ថា មានសាច់ញាតិជាអ្នក
សិល្បៈទេ តែអ្វីដែលគេ ចាប់អារម្មណ៍គឺ លោកគ្រាន់តែ ជាអ្នកគាំទ្រ តារាសិល្បៈម្នាក់គឺ នាង
ពេជ្រ សោភា តារាស្រីល្បី របស់ផលិតកម្មហង្សមាស ។ ទស្សនិកជនភាគច្រើន សុទ្ធតែដឹង
ថា PeyPeyDy មិនមែនជាអ្នកសិល្បៈ រឹតតែគ្មានស្នាដៃដុំកំ ភួនអ្វីទាល់តែសោះ ក្នុងពិភពភាព
យន្ត ។

ស្ងាត់ៗស្រាប់តែ PeyPeyDy បានចូលទៅសម្ដែង ក្នុងខែ្សភាពយន្ត ដែលទទួលបាន តំណែង
យ៉ាងធំ ក្នុងខែ្សភាពយន្តដុំមួយរឿង ។ ប្រភពមួយបានបង្ហើបថា លោកបានសម្ដែង ក្នុងភាព
យន្តនោះ ដោយសារតែលោកមាន តារាកំប្លែងដ៏ល្បី គឺអ្នកនាង សំ ប៉ូលីដា ជាម្ដាយមីង ជួយ
ជ្រោមជ្រែង ទើបមានវាសនា ស្គាល់រសជាតិសម្ដែង ក្នុងភាពយន្តនឹងគេ បើតាមតែសមត្ថភាព
គ្មានអ្នកណាចាប់អារម្មណ៍ទេ ។

ជំនួបតាមតាមទូរស័ព្ទជាមួយ អ្នកនាង សំ ប៉ូលីដា តារាកំប្លែងស្រីមាត់រអិល បាននិយាយប្រាប់
LookingTODAYថា នាង និងPeyPeyDy ជាមីងក្មួយនឹងគ្នាពិតមែន តែនៅក្នុងសាច់រឿងទេ ។
អ្នកនាងបន្តថា អ្នកនាងស្រលាញ់សមត្ថភាព ក្នុងការសម្ដែងរបស់ តារាហ្វេសប៊ុកមុខឌឺ នេះ
ណាស់ ព្រោះលេងបានល្អ សម្ដែងឆាប់ត្រូវ មិនចាញ់តារាសម្ដែងអាជីពទេ ។

នៅក្នុងឈុតមួយ ដែលអ្នកនាងត្រូវធាក់ ក៏ធាក់មែនទែន ហើយថតតែមួយដងត្រូវ តែតារាហ្វេស
ប៊ុកនេះវិញ ឈឺស្ទើរតែនិយាយមិនចេញ ជាមួយរន្ទះជើង របស់សិល្បករ ចាស់វស្សារូបនេះ ។
អ្នកនាងទើបតែ ថតបញ្ចប់រឿងឲ្យស៊ីធីអិន ហើយរឿងនេះជារឿងបន្ទាប់ ប្រហែលជា ៤ទៅ៥ថ្ងៃ
ទៀត នឹងថតបន្តទៀតហើយ ។

ចំណែកឯតារាហ្វេសប៊ុក ទើបស្គាល់រសជាតិ ថតភាពយន្តបាន និយាយប្រាប់ LookingTODAYថា
លោកសប្បាយចិត្តណាស់ នៅពេលបានថតភាពយន្ត ជាលើកដំបូង ហើយមានតារាល្បីជាច្រើន
មកសម្ដែងជាមួយបែបនេះ ។ លោកបន្តថា ថ្ងៃថតដំបូងហាក់ មានអារម្មណ៍ភ័យ ព្រោះមិនស្គាល់
គេ ។ តែបាន២ ថ្ងៃ លោកក៏ស្គាល់គេ ក៏លេងសើចមួយ ទំហឹងតែម្ដង ។ សម្រាប់ការសម្ដែងវិញ
មិនជាពិបាកទេ ព្រោះលោកលេង តាមចរិកពិត តែហាក់មិនសូវគ្រប់ទឹក បែបកំប្លែងៗ ។

សម្រាប់ការហក់ចូល វិស័យភាពយន្តនេះវិញ គឺជាសមត្ថភាព ផ្ទាល់ខ្លួនរបស់លោក ពុំមានខែ្ស
ទុយោអីទេ តែលោកសង្ឃឹមថា ទស្សនិកជន នឹងគាំទ្រស្នាដៃ ដំបូងរបស់លោក តែលោកក៏សុំ
អភ័យទោស បើសិនមា នការខ្វះខាត ។

ទស្សនារូបភាពទាំងស្រុង នៃការថតភាពយន្ត ដំបូងរបស់ PeyPeyDy ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sam polida peypey dy entertainment khmer stars