CamNews

តារា 

ពេជ្រ សោភា ​ធ្វើ​អោយ​រំជួល​ចិត្ត​ ដល់​អ្នក​ស្នេហា​កីឡា​ នៅ​ស្តាត​ចាស់

កំពូលតារាចម្រៀង ស្រីផ្នែករាំរែក ពេជ្រ សោភា បន្ទាប់ពីបង្ហាញ វត្តមានក្នុងកាប្រគុំតន្រ្តី របស់
ក្រុមហ៊ុនមិត្តហ្វូន ក្នុងសំលៀកពាក់ ឡូយឆាយបែបអឺរ៉ុប ជាមួយក្បាច់រាំ ញាក់សាច់រួចមកនាង
ត្រូវបានអ្នកពូកែរិះគន់ មួយចំនួនរិះគន់នាងថា ចំលងស្ទីល ពីតារាបរទេស ជេនីហ្វឺឡូប៉េស តែបើ
ពិនិត្យ អោយមែនទែន គឺដូចតែទំរង់នៃ សំលៀកបំពាក់ប៉ុណ្ណោះ ចំណែកពណ៌ នឹងការដិនត្បូង គឺ
ខុសគ្នាដាច់ រឺឯម៉ូដនាងជេនីហ្វឺ គឺរឹបគ្មានសល់សាច់ សូម្បីបន្តិច តែនាងពេជ្រសោភាវិញ គឺស្លៀក
បែបរលុង ព្រោះខ្មែរមានកម្រិតមួយ ដែលមិនអាចស៊ិចស៊ី ខុសរបៀបបាននោះទេ ។

ចំណែកក្បាច់រាំវិញ នាងអាចបំបែក ក្បាច់ឡាទីន នឹងបាឡេបញ្ចូលគ្នា មានលក្ខណះពិសេស ជាង
តារាបរទេសទៀត សមតែមានការសរសើរ នឹងលើកទឹកចិត្ត ច្រើនជាងរិះគន់ ចំណែកបទចម្រៀង
ស្រុកខ្មែរអ្នកណាក៏ ចំលងគេដែរ បើក្រុមហ៊ុនរៀបចំនិពន្ធ បទថ្មីនោះនាងច្បាស់ជា មានបទចម្រៀង
ផ្ទាល់ខ្លួនហើយ ។

ប្រភពមួយបានបង្ហើបថា មុនពេលនាងទៅច្រៀង ក្នុងកម្មវិធីរបស់មិត្តហ្វូន នាងបានរត់ទៅច្រៀង
នៅស្តាតចាស់ក្នុងកម្មវិធី ប្រកួតបាល់មួយ ដែលទទួលការឧបត្តម ដោយក្រុមហ៊ុនជប៉ុន  ។  សំ
លេងហ៊ូកញ្ជ្រាវបាន លាន់លឺរំពង ពេញស្តាតចាស់ ដោយសាតែក្បាច់រាំ នឹងពាក្យពេជ្រន៍ដ៏ផ្អែម
ពិរោះ ចេញពីបបូរមាត់ដ៏ស៊ិចស៊ី របស់តារាចម្រៀង ស្រីស្អាតពេជ្រសោភា។ ពេលបញ្ចប់ការច្រៀង
រាំ ស្រីស្អាតនេះបានលា ទស្សនិកជនធ្វើអោយ ទស្សនិកជនមាន ការសោកស្ដាយបំផុត ដោយសារ
តែ ពេលវេលាខ្លីពេក ព្រោះទស្សនិកជនចង់ អោយនាងច្រៀងយូរ ជាងនេះបន្តិច ។

ជំនួបជាមួយ lookingTODAY ស្រីស្អាតរូបនេះបាននិយាយថា នេះជាលើកទី២ហើយសម្រាប់វត្តមាន
លើវាលស្មៅក្នុង តារាងបាល់ នាងប្រាប់ថារាងប្លែកចិត្ត បន្តិចដែរព្រោះធ្លាប់តែ ច្រៀងលើវេទិការ ដល់
មកច្រៀងលើ វាលស្មៅចឹងម្យ៉ាងដែរ តែអ្វីដែលសំខាន់នោះ គឺនាងសប្បាយចិត្ត ពេលឃើញទស្សនិក
ជន គាំទ្រវិស័យ កីឡាច្រើន ព្រោះកីឡានាំមក នៅសុខភាព ពិសេសសម្រាប់យុវ័យ ដែលទំនេរយក
ពេល មកលេងកីឡាប្រសើរជាង ដើរលេងឥតប្រយោជន៏ នឹងជៀសឆ្ងាយពី គ្រឿងញៀនទៀតផង។
នាងនឹងបង្ហាញវត្តមាន ជាបន្តបន្ទាប់ទៀត ប្រសិនបើមាន ការអញ្ជើញ លើកក្រោយៗទៀត ។

តារាចម្រៀងស្រីរូបនេះហាក់ នៅតែមមាញឹកក្នុង អាជីពចម្រៀង របស់នាង បើទោះបីជាតារាចម្រៀង
ស្រីថ្មីកំពុងតែ រះព្រោងព្រាត ក៏ដោយ នាងនៅតែជា ប្រធានបទថ្មីដែល គេតែងតែលើកមក និយាយ
ប្រសិន បើគេកំពុងតែ និយាយពីក្បាច់រាំ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ