CamNews

តន្រ្តី 

ក្រុមថ្មី Mr.Mr ចេញសម្ដែងបទទី ១ នៅលើឆាក Music Bank

Mr.Mr ក្រុមតារាចម្រៀងថ្មីស្រលាងដែលទើបនឹងចូលប្រឡូកក្នុងវិស័យ Kpop ទើបនឹងបានចេញ
ផ្សាយវីដេអូចម្រៀងទី ១ របស់គេដែលមានចំណងជើងថា Who's That Girl។

បទចម្រៀង Who's That Girl នេះគឺជាបទចម្រៀងដែលបានថតដោយក្រុមអ្នកផលិតវីដេអូរបស់
Broan Kierulf និង Joshua Michael Schwartz ដែលជាក្រុមផលិតករដែលផលិតបទចម្រៀងជូន
តារាល្បីៗដូជា Lady Gaga និង Britney Spears ជាដើម។ ក្រុម Mr.Mr នេះនឹងចូលរួមសម្ដែងបទ
ចម្រៀងនេះនៅក្នុងកម្មវិធី Music Bank ថ្ងៃទី ៥ នេះផងដែរ។

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: mr.mr kpop