CamNews

ព័ត៌មានជាតិ 

សន្តិសុខនៅព្រលានយន្តហោះ ត្រូវបានរឹតបន្តឹង ខណៈយន្តហោះរបស់លោក Jonh Kerry ជិតមកដល់

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅព្រលានយន្តហោះ បានឱ្យដឹងថា ពេលនេះសន្តិសុខ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានរឹតបន្តឹងយ៉ាងល្អ ខណៈដែលយន្តហោះរបស់ លោក ចន ឃែរី (Jonh Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកជិតមកដល់។

តាមប្រភពពីមន្រ្តីពាក់ព័ន្ធ បានឱ្យដឹងថា លោក Jonh Kerry នឹងមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង ដើម្បីជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃស្អែក។លោក Jonh Kerry អាចនឹងមកដល់ម៉ោង៦៖៣០ល្ងាចនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh