ភ្នំពេញ៖ បន្ថែមពីលើប្រសាសន៍សំណេះសំណេះលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង ១០៨នាក់ នូវថវិកាម្នាក់ៗ ២លានរៀល Samsung Tablet មួយ គ្រឿង បន្ថែមពីលើអាហារូបករណ៍ ដែលផ្តល់ជូនដោយសាកលវិទ្យាល័យនានា។ សម្តេចតេជោ ក៏បានផ្តល់នូវ កាក់ប្រាក់មួយ និងសៀវភៅមួយក្បាលទុកជាអនុស្សាវរីយ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកទឹកចិត្ត ព្រមទាំងជំរុញឲ្យសិស្សនិទ្ទេស A ទាំងអស់ខិតខំ សិក្សាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យបន្តបន្ទាប់ទៀត នៅថ្នាក់មហាវិទ្យាល័យ។ សម្តេចតេជោ បានហៅ ជោគជ័យនេះ គឺជាខិតខំទាំងអស់គ្នា ទាំងសិស្សផ្ទាល់ រាជរដ្ឋាភិបាល និងលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ព្រម ទាំងអាណាព្យាបាលផងដែរ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យសិស្សនិទ្ទេស A ទាំង ១០៨នាក់ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល