CamNews

ព័ត៌មានជាតិ 

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបង្ក្រាបរថយន្ត Land Cruiser ស៊េរីឆ្នាំ២០១៣ អត់បង់ពន្ធមួយគ្រឿង

(ភ្នំពេញ)៖ សាខាគយនិងរដ្ឋាកររាជធានី​ភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបរថយន្ត Land Cruiser ឆ្នាំ ២០១៣ អត់ពន្ធ មួយគ្រឿងក្នុងភូមិសាស្ត្រ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីគយរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធនេះ នៅតែបន្តធ្វើដូចភ្លៀងរលឹម ហើយ​សូមពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh