CamNews

តារា 

INFINITE នឹងបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដល់អ្នកគាំទ្ររបស់ពួកគេ

កូរ៉េ ៖ ក្រុម INFINITE នឹងប្រារព្ធធ្វើកម្មវិធី Fan Meeting របស់ខ្លួននៅចុងឆ្នាំ ២០១៧ នេះ និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដល់អ្នកគាំទ្ររបស់ពួកគេទៀតផង ។  

ក្រោយពីបង្កើតក្រុមអស់រយៈពេលជាង ៧ ឆ្នាំមកនេះ INFINITE នឹងធ្វើការបង្កើតកម្មវិធីពិសេសនេះដើម្បីរាប់ថយក្រោយជាមួយនិងអ្នកគាំទ្ររបស់ពួកគេនៅព្រឹត្តិការណ៍ Fan Meeting ២០១៧ នេះ ។ កម្មវិធីនេះនឹងត្រូវបានដាក់ឈ្មោះថា 'Begin Again' ហើយប្រារព្ធធ្វើឡើងចំនួន ៣ ថ្ងៃ ដោយចាប់តាំងពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ នៅឯ Blue Square នៅក្នុង Hannam-dong ទីក្រុងសេអ៊ូល ។ 

ហើយនៅថ្ងៃទី ៣១ ខែធ្នូ Fan Meeting នឹងចាប់ផ្តើមនៅម៉ោង 10PM KST រហូតដល់ INFINITE និងអ្នកគាំទ្របានរាប់ថយក្រោយដើម្បីឆ្លងឆ្នាំជាមួយគ្នា ។ គ្រាន់តែស្តាប់ក៏រំភើបណាស់ទៅហើយ ​នៅពេលដែល Idol និង Fans បានឆ្លងឆ្នាំជាមួយគ្នាបែបនេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: INFINITE Seoul South Korea Kpop