CamNews

ភាពយន្ត 

មកព្រឺឆ្អឹងខ្នងទាំងអស់គ្នាជាមួយភាពយន្តរឿង “The Void” ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះ

កំសាន្ត ៖ "The Void" ជាភាពយន្ត ដែលគេទទួលស្គាល់ថា ចំណាយដើមទុនច្រើនគួរសម ជាមួយនឹងការរួមបញ្ចូលនូវភាពភ័យខ្លាច ហេតុការណ៍ចំឡែកៗ និងបែបវិទ្យាសាស្ត្រទៀតផង។ ឈុតភាគច្រើន គឺស្ថិតនៅក្នុងមន្ទីរពេទ្យមួយ នៅឯជាយក្រុង ប៉ុន្តែមានបុគ្គលិកតិចនាក់ រួមទាំងអ្នកជម្ងឺពីរបីនាក់តែប៉ុណ្ណោះ ដោយសារមន្ទីរពេទ្យនោះ ត្រូវរើទៅអគារថ្មី។ បន្ទាប់ពីបញ្ជូនអ្នកជំងឺទៅមន្ទីពេទ្យមួយដែលស្ងប់ស្ងាត់ប៉ូលីសម្នាក់នោះបានជួបរឿងដ៏សាហាវនឹងចម្លែកមួយដែលបានកើតឡើង ហើយរឿងរ៉ាវប្រែជាគួរឱ្យខ្លាចទៅៗ ពេលដែលមនុស្សក្នុងមន្ទីរពេទ្យនោះ ប្រែជាមានស្មារតីមិនប្រក្រតីយ៉ាងខ្លាំង ហើយចាប់ផ្តើមសម្លាប់មនុស្សម្តងម្នាក់ៗ តែពួកគេមិនអាចគេចផុត ពីពួកមនុស្សដែលជឿលើសាសនាម្យ៉ាង ដែលគ្របខ្លួនជិត ហើយមកព័ទ្ធជុំវិញមន្ទីរពេទ្យនោះ។ ចឹងកុំចំណាយពេលយ៉ូអី មកមើលរូបថតខាងក្រោម ដើម្បីដឹងថាអ្នកនឹងស្រៀវឆ្អឹងខ្នងប៉ុណ្ណា នៅពេលទស្សនាភាពយន្ត "The Void" កំពុងចាក់បញ្ចាំងនៅរោងភាពយន្តតទៅ ។




ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: The Void Movie Article