CamNews

តារា 

តារាស្រី​ជន​ជាតិ​ចិន Tang Wei ប្រកាស​​រង់​ចាំ​វត្ត​មាន​កូន​​ជា​លើក​ដំបូង ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ

(ចិន)៖ តារាសម្តែងស្រី ជនជាតិចិនម្នាក់ គឺនាង Tang Wei រំពឹងថា នាងនឹងមានកូន​ដ៏រពឹសម្នាក់ ជាមួយស្វាមីជនជាតិកូរ៉េ លោក Kim tae Yong ដែលបានរួមរស់ជាមួយគ្នា រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុនផលិត ខ្សែភាពយន្ត Edko របស់ហុងកុង បានចេញប្រកាសនៅលើ Weibo តាមរយៈការចែកចាយរូបភាព របស់ Tang ដែលបានបង្ហោះ នៅលើបណ្តាញសង្គម ដោយសរសេរថា «សួស្តីមិត្តទាំងឡាយ ! Tae Yong និង Tang Tang មានដំណឹងល្អសម្រាប់ឆ្នាំថ្មី ដោយយើងកំពុងរង់ចាំ ការមកដល់នូវកូនស្វាដ៏រពឹសម្នាក់ ដែលមានន័យថា នាងនិងស្វាមី កំពុងតែជិតបានកូនម្នាក់នឹងគេហើយ »។

Tang គឺជាតារាស្រីជនជាតិចិនម្នាក់ ដែលបានរៀបការជាមួយស្វាមី ជាជនជាតិកូរ៉េគឺលោក Kim ហើយពួកគេមិនទាន់ មានកូននៅឡើយទេ ប៉ុន្តែពេលនេះអ្នកទាំងពីរ កំពុងប្រកាសឲ្យអ្នកគាំទ្រ ដឹងថាពួកគេកំពុងរង់ចាំវត្តមាន កូនដំបូងផងដែរ។ នៅខែក្រោយ Tang នឹងទៅកាន់ទីក្រុង Beijing ដើម្បីថតខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា «Mr. Right 2» ដោយស្វាមីនាង ជានាយកក្រុមហ៊ុនផលិតខ្សែភាពយន្ត ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tang Wei